ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្ត អញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក អាណត្តិទី៤ មណ្ឌលតាកែវ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្ត អញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក អាណត្តិទី៤ មណ្ឌលតាកែវ

កាលថ្ងៃ ទី ២៤ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកត្រាំកក់ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកត្រាំកក់ និងលោកជំទាវ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា និងវត្តមានឯកឧត្តម លោកជំទាវជាក្រុមការងារ បានអញ្ជើញជាអធបិតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើក្រុមប្រឹក្សាខេត្ត ស្រុក អាណត្តិទី៤មណ្ឌលតាកែវ។ ពិធីបិទយុទ្ធនាការនេះដែរ ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្រាំកក់ ដែលមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ដែលជាអង្គបោះឆ្នោតក្នុងមុខតំណែងគណបក្សប្រជាជនរបស់ក្រុមប្រឹក្សាឃុំទូទាំងស្រុកត្រាំកក់ផងដែរ ។

ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្តតាកែវ ក៏បានសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង នឹងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សមាជិកអង្គបោះឆ្នោតម្នាក់ បោះឆ្នោតជូនគណបក្សអោយបានមួយសន្លឹក និងបោះអោយត្រូវ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានគណបក្សខេត្ត ក៏បានថ្លែងអំណរគុណអង្គបោះឆ្នោតយើងទាំងអស់ ដែលកន្លងមកដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា អោយទទួលបានជ័យជម្នៈ កាលអំឡុងពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

បន្ថែមពីនេះដែរ ឯកឧត្តម អ៊ូច ភា ក៏សូមធ្វើការថ្លែងអំណរគុណក្រុមការងារចុះជួយគណបក្សតាមបណ្តា ថ្នាក់ក្រុងស្រុកឃុំសង្កាត់ ដែលបានជួយជ្រោមជ្រែងបង្កលក្ខណៈដល់គណបក្សប្រជាជនកម្ពុជាយើង អោយទទួលបានជោគជ័យក្នុងការបោះឆ្នោតគ្រប់នីតិកាល នៃការបោះឆ្នោតទាំងអស់ ៕

No comments:

Post a Comment

Pages