(ក្រចេះ)៖សត្វកន្ទាយក្បាលកង្កែបមួយក្បាលវ័យជំទង់ ភេទញី មានទម្ងន់២៦ គីឡូក្រាម ហេីយនឹងមានពងនៅក្នុងពោះថែមទៀត ត្រូវបានគេប្រទះឃើញងាប់នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះកាល ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ ។
តាមរបាយការណ៍ខណ្ឌជលផលក្រចេះ បញ្ជាក់ថា តាមការធ្វើកោសល្យវិច្ច័យរបស់មន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WCS បានសន្និដ្ឋានថា សត្វកន្ធាយក្បាលកង្កែបនេះងាប់ដោយសារជាប់សន្ទូចរនង ដោយឃើញមានផ្លែសន្ទូចទាក់ជាប់នឹងជើងរបស់វា។
អង្គការ WCS ក៏បានបញ្ជាក់បន្ថែមថា ជាទូទៅ ផ្លែសន្ទូចដែលមិនបិតនុយ ងាយទាក់ជាប់សត្វកន្ធាយក្បាលកង្កែបដោយខ្លួនព្រោះសត្វកន្ធាយប្រភេទនេះមានលក្ខណៈទន់ ហេីយកន្ធាយក្បាលកង្កែបត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ ដោយអនុក្រឹត្យលេខ១២៣អនក្រ ដូចនេះ ការចាប់និងជួញដូរជាអំពើរខុសច្បាប់។
រដ្ឋបាលជលផល និងអង្គការ WCS សូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងបងប្អូននៅតាមមូលដ្ឋាន ចូលរួមថែរក្សាប្រភេទនេះឱ្យបានគង់វង្ស និងចៀសវាងការចាប់និងជួញដូរខុសច្បាប់ ដែលពុំនោះទេ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។
No comments:
Post a Comment