សម្តេចធិបតី អំពាវនាវឲ្យពលរដ្ឋ ជួយគាំទ្រដល់ផលិតផលក្នុងស្រុក ជាពិសេស ផលិតផលកសិកម្ម - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

សម្តេចធិបតី អំពាវនាវឲ្យពលរដ្ឋ ជួយគាំទ្រដល់ផលិតផលក្នុងស្រុក ជាពិសេស ផលិតផលកសិកម្ម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រដល់ផលិត ផលផលិតក្នុងស្រុក ពិសេសផលិតផលកសិកម្ម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងការអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធី​នយោ​បាយអាទិភាពទី៥ និងទី៦ របស់រាជរដា្ឋភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃ ទី២០ខែវិច្ឆិកាឆ្នាំ២០២៣នេះ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវថា អតិថិជនគឺជាអ្នកដែលកំណត់ទាំងក្នុង និងក្រៅប្រទេស បើផលិតហើយ អត់មានទីផ្សារលក់ យើងពិបាក អញ្ចឹងសម្រាប់កម្ពុជា យើង សុំ ឲ្យបងប្អូនប្រជាពលរដ្ឋយើង ជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផល ក្នុងស្រុករបស់យើង។ នៅពេលដែលមានតម្រូវការច្រើននោះ ការផ្គត់ផ្គង់ ក៏ច្រើន ហើយក៏នឹងគិតអំពី សុខភាព គុណភាព និងតម្លៃផងដែរ។ ដូច្នេះសូមជួយគាំទ្រ ផលិតផលកសិកម្ម និងផលិតផលនានា ដែលផលិតក្នុងស្រុកឲ្យបានច្រើន។

នាឱកាសនោះ សម្ដេចធិបតី ក៏បានសូមអបអរសាទរ ជាមួយប្រជាកសិករ ដែលតម្លៃស្រូវ នាឆ្នាំនេះ មានតម្លៃល្អ បើប្រៀបធៀបនឹងឆ្នាំមុន ។ តម្លៃស្រូវឆ្នាំនេះ មានតម្លៃចាប់ពី ១.០០០ ទៅ ១.៣០០ រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុន មានតម្លៃត្រឹមតែ ៨០០ ទៅ ១០០០ រៀលតែប៉ុណ្ណោះ ហើយគូបផ្សំនឹងការធ្លាក់ចុះ ថយចុះ នៃតម្លៃវត្ថុធាតុដើម មួយចំនួន ដូចជាជី ដូចជា ថ្នាំកសិកម្មមួយចំនួន ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈតម្លៃស្រូវ នាឆ្នាំនេះ មានតម្លៃល្អ ហើយតម្លៃវត្ថុធាតុដើមមួយចំនួន មានការថយចុះតម្លៃផងនោះ នឹងអាចជួយប្រជាកសិករ អាចរកចំណូលបានសមរម្យ៕ 

No comments:

Post a Comment

Pages