ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក កាតូ កាហ្សូមូរី (KATO Kazunori)សមាគមជប៉ុន- កម្ពុជា
ឧកញ៉ា សាយ សុភ័ក្រ្តា (សូគីម៉ិចគ្រូប) និងលោក តាកេអ៊ូជី មេអ៊ី(TAKEUCHI Mei )តំណាងក្រុមហ៊ុន TBS Holdings Inc. និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ។
ជំនួបដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែតុលា គឺដើម្បីស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើគម្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍បេតិកភណ្ឌ ប្រវត្តិសាស្រ្ត ធម្មជាតិរបស់កម្ពុជា ព្រមទាំងវប្បធម៌ប្រពៃណី ម្ហូបអាហារ និងផលិតផលក្នុងស្រុក តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន TBS Holdings Inc. ដែលជាក្រុមហ៊ុនមានបណ្តាញទូរទស្សន៍ជាង២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង១០លាននាក់នៅប្រទេសជប៉ុន ។
គម្រោងនេះគឺដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋជប៉ុនឱ្យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុនក៏ដូចជា អន្តរជាតិដទៃទៀតមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើនរួមទាំងគម្រោងរៀបចំវេទិកាជំនួបធុរកិច្ចដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា និងការបង្កើនជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកប្រទេសកម្ពុជាបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានស្វាគមន៍ចំពោះគោលបំណងនេះ៕
No comments:
Post a Comment