រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យសមាគមសហគ្រិនវ័យក្មេងណានចាង ជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យសមាគមសហគ្រិនវ័យក្មេងណានចាង ជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ អនុញ្ញាតជូនលោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ បានធ្វើឡើងដើម្បីស្នើសុំអនុសាសន៍ណែនាំលើការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបពីរអំពីគម្រោងរបស់សមាគមដែលមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាគមជួយផ្សព្វផ្សាយព័ត៌មានល្អៗពីប្រទេសកម្ពុជាទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ ក្នុងគោលដៅជំរុញអ្នកទេសចរមកលេងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើង។

No comments:

Post a Comment

Pages