រដ្ឋបាលខេត្តកំពត បញ្ជាឱ្យប្រមូលបញ្ជីសេវាកម្មទេសចរណ៍គ្រប់ប្រភេទទុក ករណីមានកន្លែងណាលក់ឡើងថ្លៃខុសប្រក្រតី ចាត់វិធានការភ្លាមៗ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

រដ្ឋបាលខេត្តកំពត បញ្ជាឱ្យប្រមូលបញ្ជីសេវាកម្មទេសចរណ៍គ្រប់ប្រភេទទុក ករណីមានកន្លែងណាលក់ឡើងថ្លៃខុសប្រក្រតី ចាត់វិធានការភ្លាមៗ

រដ្ឋបាលខេត្តកំពត បានបញ្ជាដល់មន្ទីរទេសចរណ៍ខេត្ត ដែលជាសេនាធិការ ប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត តម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យ ក្នុងករណីមានភាពមិនប្រក្រតីលើតម្លៃនៃការស្នាក់នៅហូបចុក ទាំងថ្ងៃមានពិធីបុណ្យទាន ឬថ្ងៃធម្មតា ក្នុងរណីមានភាពមិនប្រក្រតី រដ្ឋបាលខេត្តនឹងចាត់វិធានការភ្លាមៗ។

បើយោងតាម​ Facebook ផ្លូវការរបស់រដ្ឋបាលខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា សាធារណជន ភ្ញៀវទេសចរ​ដែលទៅកម្សាន្តនៅខេត្តកំពត ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពត មានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំង និងតម្លៃនោះ ផ្ញើចូលផេករបស់រដ្ឋបាលខេត្តកំពត ដើម្បីឱ្យរដ្ឋបាលខេត្តធ្វើការត្រួតពិនិត្យជូនភ្លាមៗ។ ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នា៕


No comments:

Post a Comment

Pages