អភិសន្តិបណ្ឌិត ស សុខា ចេញប្រកាស ស្តីពីការទទួលស្គាល់សមាសភាព ប្រធាន និងអនុប្រធានថ្មី ការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

អភិសន្តិបណ្ឌិត ស សុខា ចេញប្រកាស ស្តីពីការទទួលស្គាល់សមាសភាព ប្រធាន និងអនុប្រធានថ្មី ការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញ បានចេញប្រកាស ស្តីពីការទទួលស្គាល់សមាសភាព ប្រធាន និងអនុប្រធានថ្មី នៃការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ ចំនួន២រូប ខណៈដែរប្រធាន និងអនុប្រធានចាស់ ផុតអាណត្តិដឹកនាំ។

នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ លេខ៖ ៥២៨៩ប្រក ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាន នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងសេចក្តីប្រកាសនោះ ត្រូវបានសម្រេច ទទួលស្គាល់សមាសភាព ប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ ដូចមានរាយនាមខាងក្រោម៖

១- លោក លី សុគន្ធី ជាប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់

២- លោក ប៉ែន ទុង ជាអនុប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់៕

No comments:

Post a Comment

Pages