សម្តេចតេជោ ថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ហ្លូងម៉ែ និងសប្បុរសជន ដែលបានប្រទានព្រះរាជទ្រព្យ និងថវិកាជូនដល់កាកបាតក្រហមកម្ពុជា - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

សម្តេចតេជោ ថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ហ្លូងម៉ែ និងសប្បុរសជន ដែលបានប្រទានព្រះរាជទ្រព្យ និងថវិកាជូនដល់កាកបាតក្រហមកម្ពុជា

ក្នុងឱកាសអបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានប្រកាសថ្លែងអំណរ​ព្រះគុណដល់ព្រះមហាក្សត្រ ហ្លូងម៉ែ និងបងប្អូនសប្បុរសជនគ្រប់រូបដែលបានព្រះប្រទាន និងបរិច្ចាគនូវព្រះរាជទ្រព្យ និងថវិកាជូនដល់កាកបាតក្រហមកម្ពុជាយ៉ាងភ្លូកទឹក ភ្លូកដីនាពេលកន្លងមកថ្មីៗនេះ។

តាមរយៈហ្វេសបុក និងតេលេក្រាម នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃនេះ គឺជាខួបលើកទី១៦១ នៃទិវាពិភពលោកកាកបាទក្រហម និង​អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បី​សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

តាមរយៈសំណេរអបអរសាទរនេះដែរសម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា«សូមថ្លែងអំណរព្រះគុណដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា​ជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយកាកបាទក្រហមកម្ពុជា និងតែងតែ​បានយាងចុះជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង និងសូមថ្លែងអំណរគុណដល់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា នាពេលកន្លងមក»។

ក្នុងឱកាសថា ខួបលើកទី១៦១នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បាន​ប្រកាស​អបអរសាទរទិវានេះដែរ ដោយសម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា សូមអបអរសាទរខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ​ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់​នឹងអាកាសធាតុ »៕

No comments:

Post a Comment

Pages