រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញបើកសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញបើកសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា


(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក CHANG Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធរួមគ្នានូវ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ មជ្ឈមណ្ឌលនេះធ្វើឡោះងដើម្បីដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធអេកូឡូស៊ី និងនវានុវត្តន៍ឌីជីថល។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានសម្តែងការរំពឹងទុកចំពោះមជ្ឈមណ្ឌលនេះ តាមរយៈការដាក់ឱ្យប្រើប្រាស់ជា «មជ្ឈមណ្ឌលនៃការបង្កើតឌីជីថលថ្មី»។ លោកបានបន្ថែមថា វាជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រសហគ្រិនភាព និងការច្នៃប្រឌិត តាមរយៈការស្វែងរក និងបណ្តុះបណ្តាលទេពកោសល្យឌីជីថល NICC ដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍឌីជីថលនៅកម្ពុជា។

NICC បម្រើជាវេទិកាមួយសម្រាប់សហគ្រិនក្នុងការធ្វើឲ្យគំនិតរបស់ពួកគេឱ្យក្លាយជាការពិត។ ក្រុមចាប់ផ្តើមអាជីវកម្ម និងក្រុមមុនចាប់ផ្តើមអាជីវកម្មចំនួន២៣ ត្រូវបានគេរកឃើញរួចហើយតាមរយៈការប្រកួតជុំទី៤ នៃ Bandos Digital Startup Competition និងបានប្រើគ្រឿងបរិក្ខារទំនើបៗ កម្មវិធីណែនាំ និងការចូលទៅកាន់បណ្តាញអ្នកជំនាញក្នុងឧស្សាហកម្ម។ អតីតនិស្សិត NICC ចំនួន ៨នាក់ ក្នុងចំណោម ២៣នាក់នេះ បានបង្ហាញទស្សនិកជននូវគំរូអាជីវកម្ម និងបច្ចេកវិទ្យារបស់ពួកគេក្នុងពិធីនេះ។

 គំរូអាជីវកម្មរបស់ពួកគេមាន ភាពខុសប្លែកគ្នាពីពាណិជ្ជកម្មអេឡិចត្រូនិចនៃទីផ្សារផលិតផលកសិកម្មទៅជាបណ្ណាល័យឌីជីថល និងដំណើរការសេវាកម្មដឹកជញ្ជូនរហ័សដោយស្វ័យប្រវត្តិ។ វា គឺជាធម្មជាតិ នៃបច្ចេកវិទ្យាឌីជីថល និងជាហេតុផលដែល NICC ផ្តោតលើពួកគេ។ ពួកគេអាចឆ្លងកាត់គ្រប់វិស័យនៃជីវិត។ NICC កំពុងវិនិយោគលើអ្នកច្នៃប្រឌិតដែលនឹងនាំមកជូនយើង នូវដំណោះស្រាយ ក្នុងប្រព័ន្ធសុខាភិបាល ភស្តុភារកម្ម លំនៅឋាន និងការប្រែប្រួលអាកាសធាតុ។

លោក CHANG Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានឱ្យដឹងថា មជ្ឈមណ្ដលនេះត្រូវបានបង្កើតឡើងជាផ្នែកមួយ នៃគម្រោងរួមគ្នា របស់ MoEYS-KOICA គម្រោងការបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មី រវាងសាកលវិទ្យាល័យ និងសហគ្រាសនៅកម្ពុជា ឆ្នាំ២០១៩-២០២៤ ដើម្បីអបអរសាទរពិធីសម្ពោធរបស់ ខ្លួនជាមួយតំណាងអាជីវកម្មវ័យក្មេងៗ និងនិស្សិតកម្ពុជាប្រមាណ ៥០០ នាក់ គាត់បានធ្វើដំណើរមកពីទីក្រុងសេអ៊ូល។

លោកប្រធាន KOICA ក៏បានលើឡើងដែរថា លើសពីការប្រកួតមួយចំនួន ការបង្កើតមជ្ឈមណ្ឌលបែបនេះនាំមកយើងនូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងលក្ខខណ្ឌនៃនិរន្តរភាព។ NICC នឹងបន្តការងាររបស់ខ្លួន ដើម្បីជួយដល់សហគ្រិនភាព និងការច្នៃប្រឌិត។ លោកបានបន្ថែមថា «ដូច្នេះ KOICA នឹងបន្តធ្វើជាដៃគូដ៏ល្អបំផុតរបស់រដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងយុវជនជំនាន់»។ លោកបានបង្ហាញពីការយកចិត្តទុកដាក់របស់ KOICA ទៅលើយុវជនកម្ពុជាផងដែរ។

ដោយកត់សម្គាល់ពី NICC ដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ លោក PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា បានស្នើសុំឱ្យមជ្ឈមណ្ឌលនេះឱ្យមានតួនាទីពិសេសជាស្ពានសម្រាប់តភ្ជាប់រវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ជាការពិតណាស់ NICC បានភ្ជាប់និស្សិតសាកលវិទ្យាល័យចំនួនជាង ១០០នាក់ នៃប្រទេសទាំងពីរតាមរយៈកម្មវិធី Startup boot camp ចំនួន ៣ បង្ហាញអ្នកចាប់ផ្តើមអាជីវកម្មកម្ពុជានៅក្នុងពិព័រណ៍ចាប់ផ្តើមអាជីវកម្មជាសកលដែលធ្វើឡើងនៅទីក្រុងសេអ៊ូល និងណែនាំការចាប់ផ្តើមអាជីវកម្មនៅកម្ពុជាដល់វិនិយោគិន និងក្រុមហ៊ុនកូរ៉េ។

បន្ថែមពីនេះទៀត នៅពេលដែលប្រទេសកម្ពុជាចាប់ផ្តើមដំណើរនៃការផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្មសេដ្ឋកិច្ច NICC មានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ដើម្បីបំពេញតាមការរំពឹងទុកទាំងនោះ NICC នឹងបម្រើកម្មវិធីបណ្ដុះបណ្ដាលចាប់ពីការស្វែងរកអ្នកចាប់ផ្តើមអាជីវកម្ម រហូតដល់ការផ្តល់កន្លែងធ្វើការ និងមូលនិធិដើមទុន ផ្តល់ការប្រឹក្សាអាជីវកម្ម និងបច្ចេកវិទ្យា។ វានឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមានសារៈសំខាន់ដោយការរៀបចំកម្មវិធី Networking Day និងបច្ចេកវិទ្យា និងការចែករំលែកចំណេះដឹង៕ 

No comments:

Post a Comment

Pages