កម្លាំងសមត្ថកិច្ច ចុះឆែកឆេរដកហូតសត្វព្រៃនិងសំណាក់សត្វព្រៃជាច្រើនក្នុងលំនៅឋានមួយកន្លែងក្រុងស្ទឹងត្រែង - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

កម្លាំងសមត្ថកិច្ច ចុះឆែកឆេរដកហូតសត្វព្រៃនិងសំណាក់សត្វព្រៃជាច្រើនក្នុងលំនៅឋានមួយកន្លែងក្រុងស្ទឹងត្រែង


ខេត្តស្ទឹងត្រែង៖កម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាលកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងនិងកម្លាំងកងរាជអាវុធហត្ថលើកផ្ទៃប្រទេសកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងធ្វើការឆែកឆេរលំនៅឋានមួយកន្លែងស្ថិតនៅក្នុងភូមិរាជានុកូល

២សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។ ប្រភពព័ត៌មានអោយដឹងថាការ

ចុះឆែកឆេលំនៅដ្ឋានខាងលើគឺធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅដ្ឋានរូបនោះឡាយបង្ហោះលក់សំណាកសត្វព្រៃនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ក្រោយការតាមដានអង្កេតស្រាវជ្រាវទើបកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាលដោយរួមសហការរដ្ឋបាលព្រៃឈើថ្នាក់ខេត្តរួមនឹងកម្លាំងអាវុធហត្ថចុះដល់ទីតាំងនិងឆែកឆេររកឃើញសំណាក់សត្វព្រៃជាច្រើន។

      ប្រភពដដែលបន្តថាបន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះដល់លំនៅឋានខាងលើបានជម្រាបម្ចាស់លំនៅដ្ឋានឈ្មោះ អូន រស្មីភេទប្រុសអាយុ៣៦ឆ្នាំ ដោយមានការអនុញ្ញាតពីព្រះរាជអា

ជ្ញាដើម្បីធ្វើការឆែកឆេររុករកវត្ថុតាងបទល្មើសសត្វព្រៃយើងបានឲ្យម្ចាស់លំនៅដ្ឋាននៅខាងលើជូនធ្វើការឆែកទីតាំងគ្រប់ទីកន្លែងក្នុងនិងក្រៅបរិវេ

ណលំនៅដ្ឋានហើយបានប្រទះឃើញនិងដកហូតបណ្ដោះអាសន្នសត្វព្រៃនិងសំណាក់សត្វរួមមាន១ .កន្ទុយ

ក្ងោក០១ កន្ទុយ ២ .ក្រពះប្រម៉ាក្រៀម ០៥ ក្រពះ៣ .ស្នែងឈ្លូសជាប់ឆ្អឹងក្បាល ១០ ស្នែង៤ .ស្នែងប្រើស ០៦ ដុំ ៥ .ចង្គូមជ្រូកព្រៃ ៣៦ ចង្កូម (ចែ)៦ . ក្រចកខ្លាឃ្មុំ ០៤ ក្រចក ៧ .ធ្មេញជ្រូកព្រៃ ៣៨ ឆ្មេញ៨. ស្វាក្រេសញី០២ក្បាល (ញីទាំពីរ) ។

      ម្ចាស់លំនៅដ្ឋានក្រោយពីការទទួលពិន័យតាមច្បាប់រដ្ឋបាលព្រៃ

ឈើរួចមក ព្រះរាជអាជ្ញាក៏សំរេចអោយត្រឡប់ទៅលំនៅដ្ឋានវិញ ចំណែក  សត្វស្វាក្រេសញី២

ក្បាលត្រូវនាំទៅសង្គ្រោះនៅកន្លែងមានសុវត្ថិភាព៕








No comments:

Post a Comment

Pages