យុវជនម្នាក់ត្រូវគ្រាប់កាំភ្លើងរបស់មន្ត្រីបរិស្ថាន - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

យុវជនម្នាក់ត្រូវគ្រាប់កាំភ្លើងរបស់មន្ត្រីបរិស្ថាន

យោងតាមការបំភ្លឺរបស់ជនរងគ្រោះនៅចំពោះមុខុំន្ត្រីនគបាលបានឲ្យដឹងថា នៅថ្ងៃទី០១មីនាឆ្នាំ២០២៤ម៉ោង៥.០០នាទី ពួកគាត់មានគ្នាពីរនាក់ជិះម៉ូតូ២គ្រឿងចេញពីភូមិកូនវ៉ា ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ឆ្ពោះទៅភូមិច្រប ពេលធ្វើដំណើរមកដល់អូរកពី ត្រូវបានមន្ត្រីបរិស្ថានមានគ្នា៣នាក់ ហើយបាញ់កាំភ្លើងសេកាសេមួយគ្រាប់ត្រូវម៉ូតូធ្លាយមកត្រូវកែងជើងយុវជនម្នាក់ឈ្មោះវ៉ាញ ម៉ាញជនជាតិភាគតិចថ្មូនសញ្ជាតិខ្មែរ។

ក្រោយពីដឹងថាខ្លួនត្រូវគ្រាប់កាំហើយនោះនិងដោយការភ័យខ្លាចផងជនរងគ្រោះក៏នាំគ្មាជិះម៉ូតូទៅច្របដើម្បីឲ្យពេទ្យពិនិត្យព្យាបាល។

យោងតាមការបំភ្លឺរបស់ជនរងគ្រោះចំពោះមុខមម្ត្រីនគបាលយុត្តិធម៏បានឲ្យដឹងថាមន្ត្រីបរិស្ថាន៣នាក់ក្នុងនោះគាត់ស្គាល់ឈ្មោះវីម្នាក់។

ជនរងគ្រោះសូមណូមពរដល់សមត្ថកិច្ចឲ្យចាត់វិធានការច្បាប់លើឈ្មោះវីមន្ត្រីបរិស្ថាននិងបក្សពួក២នាក់ទៀត។









No comments:

Post a Comment

Pages