(កណ្តាល)៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ គណបក្សប្រជាជនកម្ពុជា មានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌល- ភូមិភាគទី៣ ខេត្តកណ្តាល ក្រោមអធិបតីភាព លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមបេក្ខជនសមាជិកព្រឹទ្ធសភា រួមជាមួយលោក គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមបេក្ខជនសមាជិកព្រឹទ្ធសភា (ពេញសិទ្ធិ និងបម្រុង) សមាជិកគណៈ- កម្មាធិការខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានសាខាគណបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទូទាំងក្រុងតាខ្មៅ សរុបចំនួន៩០៧នាក់។
អង្គពិធីទាំងមូលបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតី-តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតកាលទី៥។
បន្ទាប់មក លោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការបក្សខេត្តកណ្តាល បានថ្លែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិកកាគណបក្សទាំងអស់ ដែលមានការជឿជាក់ និងបានផ្តល់ការគាំទ្រយ៉ាងធំធេង និងរឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ធ្វើឱ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិប្រកបដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ដែលធ្វើឱ្យប្រជាជនរស់នៅយ៉ាងសុខដុមក្រោមម្លប់នៃសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
ពីលើវេទិកានៃពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ ស ភា នីតិកាល ទី៥ នាពេលនោះ ឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្តកណ្តាល បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងទូទាំងខេត្តកណ្តាល និងតំណាងរាស្រ្តក្នុងតំណែង សូមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបានជ័យជម្នះកាន់តែធំធេងថែមទៀតនៅក្នុងការអនុវត្តគោលដៅជាយុទ្ធសាស្រ្ត គោលនយោបាយជាអាទិភាព និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
មានប្រសាសន៍បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ លោក ម៉ម ប៊ុននាង ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកា លទី៥ មណ្ឌលភូមិភាគទី៣ (ខេត្តកណ្តាល) បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះអង្គបោះឆ្នោតដែលជាតំណាងរាស្ត្រ និង សមាជិក ក្រុមប្រឹក្សា ឃុំ -សង្កាត់ក្នុងតំណែង ដែលជានិច្ចកាលបានផ្ដល់យុត្តិធម៌ ការជឿជាក់ និងការគាំទ្រយ៉ាងរឹងមាំដល់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស តាំងពីថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ រហូតមកដល់ពេលនេះ។
លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ព្រឹទ្ធ សភាជាស្ថាប័ននីតិបញ្ញត្តិកំពូល នៃព្រះ រាជា- ណាចក្រកម្ពុជាយើង។ ស្ថិតក្នុងនីតិកាលកន្លង មកព្រឹទ្ធសភា បានខិតខំជម្នះ ពុះពារបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវ ខ្ពស់រួមចំណែក ក្នុងការបម្រើផលប្រយោជន៍ ដល់ការគ្រប់គ្រងរដ្ឋគ្រប់គ្រងសេដ្ឋកិច្ចសង្គម ដើម្បីឆ្លើយតបទៅ នឹងសេចក្តីត្រូវការចាំបាច់ នៃបទដ្ឋានគតិយុត្តជាច្រើនសម្រាប់បម្រើដល់ ការការពារ ការកសាង ការអភិវឌ្ឍន៍ ព្រមទាំង តម្រូវការ នៃការធ្វើសមាហរណកម្មក្នុង ក្រប ខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់វឌ្ឍនភាពជាលំដាប់។
ព្រឹទ្ធសភាផ្សារភ្ជាប់ទៅនឹងជីវភាពនយោបាយ រួមរបស់ជាតិ ជាពិសេសផ្សារភ្ជាប់ជាមួយនឹង ក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងប្រទេស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានគ្រប់ទីកន្លែង។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែងសម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជាយើង។ ក្នុងស្មារតីនេះ ឯកឧត្តម បានអញ្ជើញ អ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗ៕
No comments:
Post a Comment