រដ្ឋបាលខេត្តក្រចេះបំភ្លឺ​ ករណីពលរដ្ឋ ចោតថា អាជ្ញាធរថាពាក់ស៉ីវិលមកប្លន់ដីរបស់គាត់ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

រដ្ឋបាលខេត្តក្រចេះបំភ្លឺ​ ករណីពលរដ្ឋ ចោតថា អាជ្ញាធរថាពាក់ស៉ីវិលមកប្លន់ដីរបស់គាត់

(ក្រចេះ​ )៖​ រដ្ឋបាលខេត្តក្រចេះ​ នៅរសៀលថ្ងៃទី​២៤​ ខែមករា​ ឆ្នាំ២០២៤​បានចេញសេចក្ដីប្រកាសព័ត៌មានថា មានពលរដ្ឋចំនួន១នាក់ បានផ្ញេីសារចូលតេឡេក្រាម​ សម្ដេចតេជោ​ចោតប្រកាន់ថា​ ពេលនេះនៅឃុំហាន់ជ័យ​ ស្រុកឆ្លូង​ ខេត្តក្រចេះ​ មានមន្ត្រីពាក់ព័ន្ធស៉ីវិលមកប្លន់ដីប្រជាពលរដ្ឋ។ 

រដ្ឋបាលខេត្តបញ្ជាក់ថា បុគ្គលខាងលេី​នេះ គឺជាការបំភាន់ព័ត៌មាន​ និងប្រឌិតរឿងឡេីងក្នុងគោលបំណង​ បង្ខូចឈ្មោះមន្ត្រីរាជការ​ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលខិតខំបំពេញតួនាទី។ 

រដ្ឋបាលខេត្តបញ្ជាក់ថា 

ថ្មីៗនេះមានប្រជាពលរដ្ឋ​ ឈ្មោះ​ លឹម​ សុខឈង រស់នៅភូមជ្រោយថ្មក្រោម​ ឃុំឆ្លូង​ ស្រុកឆ្លូង​ ខេត្តក្រចេះ​ បានផ្ញេីរអេឡិកត្រូនិច​ ចូលតេឡេក្រាម​របស់សម្ដេច​ អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ដោយបានចោតប្រកាន់ថា​ ពេលនេះនៅឃុំហាន់ជ័យ​ ស្រុកឆ្លូង​ ខេត្តក្រចេះ​ មានមន្ត្រីពាក់ព័ន្ធស៉ីវិលមកប្លន់ដីប្រជាពលរដ្ឋ។ 

អាជ្ញាធរខេត្ត​ ក៏បានបញ្ចាក់ដែរ​ ថាកាលពីឆ្នាំ២០២០​ មានគ្រោះទឹកជំនន់ទន្លេមេគង្គ​ បណ្ដាលឲ្យបាក់ច្រាំង​ ខូចខាតផ្ទះប្រជាពលរដ្ឋជាង២០គ្រួសារ​ នៅឃុំឆ្លូង​ ស្រុកឆ្លួង​ ខេត្តក្រចេះ​ ដោយមេីលឃេីញពីការលំបាករបស់ប្រជាពលរដ្ឋ​ អាជ្ញាធរខេត្ត​ បានស្នេីរសុំរាជរដ្ឋាភិបាល​ កាត់ដីចំការ​មៃសាក់​ចំនួន​ ៣,៧៧ហិ.ត​ នៅភូមិហាន់ជ័យ១​ ឃុំហាន់ជ័យ​ ស្រុកឆ្លូង​ ចេញពីក្រសួងកសិកម្ម​ សម្រាប់ធ្វេីជាដីសម្បទានសង្គមកិច្ច​ រៀបចំជាឡូត៌​ សម្រាប់ចែកជូនប្រជាពលរដ្ឋ​ដែររងគ្រោះដោយបាក់ច្រាំងទន្លេ។ ប៉ុន្តែថ្មៗថ្មី​ លោក​ លឹម​ សុខឈង ហៅ​ គ្រូ​ ឈង បានទៅសង់រោងដែក​ ដាំដុះដំណាំ​ និងបំពាក់បង្គោលសូឡា​ លេីទីតាំងដីសម្បទានសង្គមកិច្ចនោះ​ យកធ្វេីជាកម្មសិទ្ធ​ បេីទោះជាអាជ្ញាធរស្រុក​ ធ្លាប់ហាមឃាន់​ ដោះស្រាយ​ និងណែនាំ​ ក៏រូបលោកមិនអនុវត្តតាមនោះឡេីង។

គូសបញ្ជាក់ដែរថា​ ដីសម្បទានសង្គមកិច្ចនោះ​ ត្រូវបានអជ្ញាធរខេត្ត​ បានរៀចំជាដីឡូត៏បានចំនួន៩០ឡូត៌​ ដីបម្រុងទុក​ ១,២៨៥​ ហិ.ត​ ក្នុងនោះបានចែកជូនប្រជាពលរដ្ឋរងគ្រោះ​ ចំនួន២១​ឡូត៌​ និងដីតំបន់រដ្ឋបាលចំនួន​ ៦ឡូត៌​ ផ្ដល់ជូនប៉ុស្តិ៍នគបាលឃុំហាន់ជ័យ​ ចំនួន០៣​ សម្រាប់សាងសងប៉ុស្តិ៍ផងដែរ​ ចំណែកដីដែរនៅសល់​ គឺអាជ្ញាធរ​ រក្សាទុកសម្រាប់ចែកជូនប្រជាពលរដ្ឋ​ដែររងគ្រោះដោយបាក់ច្រាំងទន្លេនាពេលខាងមុខទៀត។


No comments:

Post a Comment

Pages