ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស» ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស» ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ សូមប្រកាសជូនដំណឹងឲ្យបានជ្រាបថា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ដែលជាថ្ងៃប្រកបដោយអត្ថន័យជ្រាលជ្រៅជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងជាថ្ងៃដែលប្រជាជនកម្ពុជាទាំងអស់ត្រូវបានសង្គ្រោះ ឱ្យរស់រានមានជីវិតសាជាថ្មីពីរបបប្រល័យពូជសាសន៍, ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹកតទៅ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

សម្រាប់អ្នកដែលចង់ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ សូមអញ្ជើញចុះឈ្មោះនៅអគ្គលេខាធិការដ្ឋានក្រសួងយុតិ្តធម៌ ឬក្រុមការងារ ស.ស.យ.ក. វិស័យយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ ០១២ ៩០០ ៤៤៦ ឬ ០៧៨ ៥២២ ៥៥៩ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

No comments:

Post a Comment

Pages