ហេតុអ្វីមន្ត្រីស៉ីប្រាក់ខែរដ្ឋមិនធ្វើការខ្លួនឯងទៅឲ្យមិនមែនមន្ត្រីធ្វើការជំនួសខ្លួនវិញ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ហេតុអ្វីមន្ត្រីស៉ីប្រាក់ខែរដ្ឋមិនធ្វើការខ្លួនឯងទៅឲ្យមិនមែនមន្ត្រីធ្វើការជំនួសខ្លួនវិញ

 លោកញ៉ឹប សំអឿន មេគយច្រកជ័យឃ្លាំង ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ បានប្រើក្មួយរបស់គាត់ដែលជាជនស៊ីវិលឲ្យចាំយកលុយ ពីរថយន្តដឹកទំនិញឆ្លងដែនចេញ,ចូលវៀតណាម-កម្ពុជាបានយ៉ាងស្រួល។ 

  អ្វីដែលពិសេសជាងនេះគឺការយកលុយពីទំនិញ ឬឈើ ធ្យូងចេញពីកម្ពុជាទៅវៀតណាម ដោយមិនមានវិក័យប័ត្រអ្វីត្រឹមត្រូវនោះទេ នៅពេលដែលឈ្មួញ ខកខានមិនបង់ ប្រាក់នោះករណីនេះត្រូវបានលេចធ្លាយផ្អើលទាំងយបយ៉ាងណាក៏ដោយលោកញ៉ឹប សំអឿន ធ្វើមិនដឹងមិនឮចំពោះទង្វើប្រាស់ចាកច្បាប់ប្រទេសនេះ។


តាមសេចក្តីរាយការណ៍ឲ្យដឹងថា ក្មួយប្រុសរបស់លោកមេគយច្រកជ័យឃ្លាំង ដែលដេកចងអង្រឹងចាំយកលុយពីរថយន្តដឹកឈើ,ដឹកធ្យូងនិងទំនិញផ្សេងៗជារៀងរាល់ ថ្ងៃនោះឈ្មោះលោកណែត។ 

 ប៉ុន្មានថ្ងៃមុននេះឈ្មួញដឹកឈើកូនក្ឆ្លរឡឹង២០ដុំងទៅប្រទេសវៀតណាម ត្រូវលោកណែតបង្គាប់ឲ្យបង់ប្រាក់១លានរៀល។តែដោយសារស្ត្រីឈ្មួញ ឈើនោះមិនមានប្រាក់ ក៏ក្លាយទៅជាការជជែកតវ៉ា នៅ មុខស្នាក់ការប៉ុស្តិ៍ច្រកជ័យឃ្លាំងនោះតែម្ដង។ ស្ត្រីឈ្មួញឈើនោះបានថតជាវីដេអូឃ្លីបនិងនិយាយថាលោកណែតឯងត្រូវចាប់ អ្នកដឹកធ្យូងឆ្លងដែនទៅប្រទេសវៀតណាមនោះផង ដើម្បីឲ្យមានយុត្តិធម៌! មិនមែនចាប់តែខ្ញុំយ៉ាងនេះទេ

ប្រភពពីអ្នករកស៊ីដឹកធ្យូងឲ្យដឹងថា នៅច្រកជ័យឃ្លាំងក្នុងស្រុកស្នួល ខេត្តក្រចេះនេះ សកម្មភាពទំនិញរត់ពន្ធឆ្លងដែនបានកើតមានយ៉ាងគគ្រឹកគគ្រេង ដោយមន្ត្រីគយលោក ញ៉ឹប សំអឿន ចាំតែលាបាតដៃយកលុយប៉ុណ្ណោះ។ ចំពោះរថយន្តដឹកធ្យូងត្រូវបង់ប្រាក់ចាប់ពី ៣៥ម៉ឺនរៀលទៅ៥០ម៉ឺនរៀលក្នុង១គ្រឿង។ ក្នុង១ថ្ងៃៗរថយន្តដឹកធ្យូងឆ្លងដែនរាប់សិបគ្រឿង ជាពិសេសពេលព្រលប់ៗ និងរថយន្តដឹកឈើឆ្លងដែននៅពេលយប់។ រីឯរថយន្តដឹកទំនិញផ្សេងៗ ធ្វើសកម្មភាពជាចំហ ដោយមិនមានការត្រួតពិនិត្យពីមន្ត្រីជំនាញអ្វីឡើយ ពោលគឺមានតែលោកណែត ដែលជាកូនក្មួយរបស់លោកមេគយប្រចាំច្រកជ័យឃ្លាំង ញ៉ឹប សំអឿន និងមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅទីនេះចាំយកលុយ

ដោយស្រួលៗតែម្ដង។

គេប៉ាន់ប្រមាណថា ចំណូល១ថ្ងៃៗរបស់លោកណែតមិនតិចពាន់ដុល្លារនោះទេ។ វាជាចំណូលសម្រាប់ហោប៉ៅផ្ទាល់របស់លោកណែត ដែលជួសមុខឲ្យលោកគយញ៉ឹប សំអឿន។ ការគ្រប់គ្រងនៅទីនោះចំពោះចំណូលសេដ្ឋ កិច្ចជាតិស្ទើរតែសូន្យ ផ្ទុយទៅវិញ បើសម្រាប់លោកញឹប សំអឿន គឺរាប់សែនដុល្លារក្នុង១ខែៗ។ មិនត្រឹមតែធ្វើមានបានដោយសារទំនិញឆ្លងដែននោះទេ ប៉ុន្តែមេ គយរូបនេះ ក៏កំពុងរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ តាមរយៈការអនុញ្ញាតឲ្យធ្យូងនិងឈើនាំចេញទៅប្រទេសវៀតណាម ដោយមិនមានការទប់ស្កាត់អ្វីឡើយ។ មិនតែប៉ុណ្ណោះទាំងធ្យូងទាំងឈើ គឺជាប្រភពសេដ្ឋកិច្ចចំណូលដ៏សំខាន់របស់លោកញ៉ឹប សំអឿន និងមន្ត្រីនគរបាលបន្តោប្រវេសន៍រៀម សុខលីម។

ករណីគយនៅច្រកជ័យឃ្លាំងនេះ ហាក់ដូចជាបានចូល រួមចំណែកបង្ហាញមុខពុករលួយរបស់លោកចាន់ សំបូរប្រធានសាខាគយនិងរដ្ឋករខេត្តក្រចេះ ក៏ដូចជា វ៉ា ថនអភិបាលខេត្តក្រចេះយ៉ាងដូច្នោះដែរ។ គេរំពឹងថា ថ្នាក់ ដឹកនាំខេត្តក្រចេះ ក៏ដូចជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យមើលករណីមេគយនៅច្រកជ័យឃ្លាំង ដែលជួលជនស៊ីវិលឲ្យដេកអង្រឹងយោលជើងចាំយកលុយនោះផង។ តើទង្វើរបស់លោកគយ ញ៉ឹប សំអឿន សមល្មមនឹងចាកចេញពីច្រកជ័យឃ្លាំងហើយឬនៅ?



No comments:

Post a Comment

Pages