តើសមត្ថកិច្ចបង្ក្រាបបទល្មើសធនធានធម្មជាតិឃុបឃិតជាមួយឈ្មួញខុសដែរឬទេ? - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

តើសមត្ថកិច្ចបង្ក្រាបបទល្មើសធនធានធម្មជាតិឃុបឃិតជាមួយឈ្មួញខុសដែរឬទេ?


សមត្ថកិច្ចម្នាក់ដែលមានភារកិច្ចទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់កោះខ្ញែ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះមានការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយឈ្មួញរកស៊ីទិញនិងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់។

ជាក់ស្ដែងកាលពីថ្ងៃទី 28 ខែ 12 ឆ្នាំ 2023 មានភ្នាក់ងារសារព័ត៌មានម្នាក់បានរាយការណ៍ជូនដល់សមត្ថកិច្ចនូវគំនរឈើដែលឈ្មួញយកមកលាក់ទុកនៅ កំពង់ទឹកក្រោមផ្ទះប្រជាពលរដ្ឋម្នាក់ស្ថិតនៅក្នុងភូមិកោះខ្ញែ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខែត្តក្រចេះ បន្ទាប់ពីមានបទបញ្ជាពីមេបញ្ជាការរបស់សមត្ថក៨ច្ចរូបនោះខ្លួនគាត់ក៏បានហៅភ្នាក់ងារសារព័ត៌មានម្នាក់នោះទៅចង្អុលបង្ហាញនូវគំនរឈើនិងទីតាំង ក្រោយពីគាត់ត្រួតពិនិត្យនិងរាប់ចំនួនសន្លឹកឈើរួច សមត្ថកិច្ចរូបនោះបានហៅភ្នាក់ងារសារព័ត៌មានម្នាក់ដែលបានរាយការណ៍ជូនឲ្យទៅក្រោមផ្ទះរបស់ឈ្មួញឈើឈ្មោះលីស្ថិតនៅភូមិកោះខ្ញែហើយនិយាយថាឈើតិចដែរទេដោះស្រាយរកសោហ៊ុយសាំងទៅ តែភ្នាក់ងារសារព័ត៌មានម្នាក់នោះបានបដិសេធដោយលោកមិនហ៊ានទទួលផលប្រយោជន៍ ជាថ្នូរនិងការរាយការណ៍បិទបាំងព័ត៌មាននោះទេ។
ក្រោយពីបែកគ្នាមន្ត្រីអនុវត្តច្បាប់ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរូបនោះបានបន្តទូរសព្ទទៅភ្នាក់ងារអ្នកសារព័ត៌មានម្នាក់នោះដដែលដោយសុំឲ្យយកសេវាទៅភ្ងាក់ងារនោះនៅតែបដិសេធមិនហ៊ានទទួលដដែល។
ក្រោយពីបដិសេធមិនទទួលនៅសំណូកពីភ្នាក់ងារសារព័ត៌មានរូបនោះមក ក៏មានកម្លាំងសមត្ថកិច្ចមួយក្រុមទៀតចំនួន 5 នាក់បានចុះទៅដល់កន្លែងស្តុបឈើនោះតែអ្វីចម្លែកវត្ថុតាងឈើនោះត្រូវបាត់អស់នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។
តើទង្វើរបស់មន្ត្រីអនុវត្តច្បាប់ដែលមានតួនាទីភារកិច្ចទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិម្នាក់នោះធ្វើរបៀបនេះខុសច្បាប់ដែរឬទេ?
សូមមេបញ្ជាការអង្គភាពរបស់បុគ្គលដែលបានប្រព្រឹត្តនូវទង្វើមិនល្អ  ផ្ទុយពីច្បាប់ការងាររបស់ខ្លួនម្នាក់នោះមេត្តាសូមមានវិធានការណែនាំគាត់ឱ្យឈប់ដើរជាមួយឈ្មួញឈើដ៏សកម្មឈ្មោះលីនោះទៀតទៅ។


No comments:

Post a Comment

Pages