ថាមែនៗបើនៅតែបណ្តោយឲ្យដឹកគ្មានការទទួលខុសត្រូវរបៀបហ្នឹងគង់មានថ្ងៃណាមួយ..ឥឡូវមានមែន
ធ្លាក់ថ្មរម៉ាបមួយដុំធំពីលើរថយន្ដកំពុងបើកបរ បណ្ដាលឲ្យប៉ះក្មេងស្រីម្នាក់រងរបួសធ្ងន់ នៅក្រុងក្រចេ កាលពីវេលាម៉ោង១០៖១៥នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) នៅចំណុចមុខផ្ទះរបស់ឈ្មោះ ជូត យ៉េង ស្ថិតនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
ហេតុការណ៍នេះ បង្កឡើងដោយរថយន្ត ម៉ាកវេអងផ្លូវ៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣F-២៣០៧ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ៤A-៨៩៦០ ដឹកថ្មម៉ាប។
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់
ក្មេងស្រីរងគ្រោះ ឈ្មោះ វឿន ស៊ូយ៉ុង អាយុ៥ឆ្នាំ (របួសធ្ងន់) រស់នៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ។
ក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្ដក្រចេះ។
ចំណែករថយន្ដត្រូវបានអស់លោកនគបាលយកទៅរក្សាទុក នៅអធិការនគរបាល ស្រុកចិត្របុរី ជាបណ្ដោះអាសន្ន៕
No comments:
Post a Comment