មនុស្សមួយក្រុមតូច បានកំពុងធ្វើសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ នៅមុខសាលាដំបូងរាជធានីភ្នំពេញ សូមអាជ្ញាធរនិងសមត្ថកិច្ចជួយបំភ្លឺផង ថាមនុស្សមួយក្រុមនេះ ចំណុះអោយអង្គភាពណាមកពីណាបានចាំទាលុយពីអ្នចតម៉តូនឹងរថយន្ត
នៅចំណុចមុខសាលាដំបូងរាជធានីភ្នំពេញ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
រាជធានីភ្នំពេញ មានមនុស្សមួយក្រុមតូច បាននាំគ្នាធ្វើសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ ដោយអណាធិបតេយ្យ ថែមទាំងយកដៃវ៉ៃឡានផោងផាំង នៅពេលម្ចាស់ឡានបើកឡានចេញមិនព្រមឲ្យលុយហាក់បីដូចគ្មានសិលធម៌នៅក្នុងខ្លួនសោះ។
ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានបុរសមាឌធំៗម្នាក់ បំពាក់អាយកូម បានអះអាងថាខ្លួនជាអ្នកមើល ចំណុចត្រង់មុខសាលាដំបូង បានមកវ៉ៃឡានប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋជាម្ចាស់ឡានរូបនោះ បើកឡានចេញមិនឲ្យលុយ។
បុរសមាឌធំរូបនោះ បានមកវ៉ៃឡានទាររកលុយពី ប្រជាពលរដ្ឋទាំងទទឹងទិស ហើយថែមនិយាយចោទ ប្រកាន់ប្រជាពលរដ្ឋថាផ្ញើរឡានមិនឲ្យលុយ។ ហើយបុរសមាឌធំម្នាក់នេះ អះអាងថាផ្លូវ នៅមុខសាលាដំបូងរាជធានីភ្នំពេញ មិនមែនជាផ្លូវសាធារណៈនោះទេ គឺជាផ្លូវដែលគាត់ដេញថ្លៃ។
ករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនដឹងនោះទេថា ផ្លូវថ្នល់សាធារណៈនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដែល មានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ត្រូវបានមនុស្សមួយក្រុមយកធ្វើជាកម្មសិទ្ធិឯកជនបើកជាជីកម្មតាំងពីពេលណានោះទេ។ ហើយករណីយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិឯកជនបើកអាជីវកម្មខាងលើនេះតើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបានដឹងដែរឬទេ?
ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរ និងសមត្ថកិច្ចសូមជួយបំភ្លឺផងចំពោះករណីខាងលើ ហើយតើមនុស្សមួយក្រុមដែលកំពុងយកផ្លូវសារធារណៈធ្វើអាជីវកម្មនេះ នៅអង្គភាពខាងណាដែបានបញ្ចេញនៅចរឹកពាលយ៉ាងនេះ។
ប្រជាពលរដ្ឋសំណូមពរនឹងទទូចស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយអន្តរាគមន៍ ចំពោះផ្លូវថ្នល់សារធារណៈ នៅត្រង់មុខសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានមនុស្សមួយក្រុមយកធ្វើអាជីវកម្ម យ៉ាងអណាធិបតេយ្យ សូមឯកឧត្តមជ្រាបជាព័ត៌មាន៕
ខាងអង្គាភាពយើងខ្ញុំចុះផ្សព្វផ្សាយ
ព័ត៌មានក្នុងនៃស្ថាបនាតែប៉ុណ្ណោះគ្មានចេតនាញ៉ុះញ៉ុងឬបំពុលសង្គមឡើយ និយាយតាមតែភាពជាក់ស្តែងនៅក្នុងហេតុការដែលបានកើតក្នុងថ្ងៃនោះ។
No comments:
Post a Comment