អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទ ៥ខ្សែសម្រាប់ឱ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ សម្រាប់ប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ពេលដើរលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងរួមមាន៖ 016 266 522 / 012 976 262 / 097 818 6262 / 023 725 306 / 023 725 161។
ក្នុងករណីប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្ដ ហើយជួបប្រទះនូវបទល្មើសណាមួយកើតឡើង ឬបាត់សមាជិកគ្រួសារ សូមទំនាក់ទំនងទៅលេខទូរស័ព្ទខាងលើ ដើម្បីសមត្ថកិច្ចជួយអន្ដរាគមន៍ភ្លាមៗ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅពេលដើរកម្សាន្ដទាំងសម្ភារៈមានតម្លៃ និងសមាជិកក្រុមគ្រួសារជាដើម ខណៈកម្លាំងសមត្ថកិច្ចត្រូវបានពង្រាយគ្រប់គោលដៅដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងបុណ្យជាតិដ៏សំខាន់មួយនេះ៕
No comments:
Post a Comment