មេប៉េអឹមខេត្ត​ក្រចេះ ប្រើគ្រឿងចក្រឈូសឆាយដឹកដីចាក់លុប​ចំណីបឹង​អភិរក្សតំបន់បៃតងបឹងរំលាចក្រុង​ក្រចេះ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

មេប៉េអឹមខេត្ត​ក្រចេះ ប្រើគ្រឿងចក្រឈូសឆាយដឹកដីចាក់លុប​ចំណីបឹង​អភិរក្សតំបន់បៃតងបឹងរំលាចក្រុង​ក្រចេះ

ខេត្តក្រចេះ៖បឹងរំលាច  ដែលត្រូវអភិរក្សជាតំបន់បៃតង  និងជាជម្រកត្រី  ដែលការពារដោយសហគមន៍ជលផល និងគាំទ្រដោយអាជ្ញាធរខេត្តក្រចេះហើយផ្នែកជំនាញបរិស្ថាន  និងជាប្រភពធនធានទឹក និងធនធានជលផលដ៏សំខាន់ផងនោះត្រូវបានគេឃុបឃឹតគ្នាជាប្រព័ន្ធអង្កន់ពុះដីចំណីមាត់បឹងចែកគ្នាធ្វើជាកម្មសិទ្ធនិងចាក់ដីលុបជាបណ្តើរៗហើយ។

ទីតាំងមាត់បឹងរំលាចដែលគេប្រើគ្រឿងចក្រឈូសឆាយព្រៃលិចទឹកនិងដឹកដីចាក់លុបនោះស្ថិតនៅភូមិស្រែស្តៅសង្កាត់អូរឫស្សីក្រុងក្រចេះខេត្តក្រចេះ។

បើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបថាផែនការចាក់ដីលុបចំណីមាត់បឹងនោះមានទំហំរហូតដល់ទៅជាង១០ហិកតាឯណ្ណោះ។

ប្រភពបន្តថាពេលនេះគេទើបតែឈូសឆាយនិងចាក់ដីបានប្រមាណជា៣ហិកតាប៉ុណ្ណោះ។

ប្រភពបានបង្ហើបមកថា

ការប្រើគ្រឿងចក្រធ្វើសកម្មភាពចាក់លុប​ដីចំណីមាត់បឹង​តំបន់បៃតងបឹងរំលាចនៅចំកណ្ដាលក្រុង​ក្រចេះ ប្រមាណ១០ហិកតានោះគឺជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចះ

ដោយប្រើត្រឹមលិខិតផ្ទេរសិទ្ធិដោយចុះហត្ថលេខាត្រឹមលោកចៅសង្កាត់អូរឬស្សី ក្រុងក្រចេះ តែប៉ុណ្ណោះ។

ប្រភពពីប្រជាពលរដ្ឋនៅក្រុងក្រចេះ បានឲ្យដឹងថា  លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង  មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ  នៅពេលថ្មីៗ នេះ បានប្រើគ្រឿងចក្រលើកក្រវាត់ជុំវិញដីនៅមាត់បឹងរំលាចដែលត្រូវអភិរក្សជាតំបន់បៃតង  និងជាជម្រកត្រី  ដែលការពារដោយសហគមន៍ជលផល និងគាំទ្រដោយអាជ្ញាធរខេត្តក្រចេះ និងផ្នែកជំនាញបរិស្ថាន  ហើយជាប្រភពធនធានទឹក និងធនធានជលផលដ៏សំខាន់ ក្នុងក្រុងក្រចេះនោះផងដែរ។

នៅក្នងសកម្មភាពឈូសព្រៃលិចទឹកនិងចាក់ដីលុបមាត់បឹងតំបន់អភិរក្ស  ធនធានជលផល  និងតំបន់បៃតងធម្មជាតិ  កណ្តាលក្រុងក្រចេះរបស់លោកសាក់ សារ៉ាងនេាះ ពុំមានអាជ្ញាធរ  និងមន្ត្រីជំនាញជាច្រើនពាក់ពន្ធ័ហ៊ានទៅអឺតមើលនិងហាមឃាត់នោះទេ  ដោយសារតែលោកជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តទទួលខុសត្រូវក្នុងការបង្រ្កាបបទល្មើលធនធានធម្មជាតិនេះតែម្តងដែរ ។

ជាក់ស្តែង ពេលថ្មីៗនេះ  កម្លាំងអាវុធហត្ថខេត្តក្រចេះ  បានចាប់ខ្លួនមនុស្សបីនាក់  និងគ្រឿងចក្រ២គ្រឿង  ដែលឈូសដីចម្ការពួកគាត់ធ្លាប់អាស្រ័យផល នៅឃុំចង្រង ស្រុកចិត្របុរី  ដោយមាន លិខិតផ្ទេរសិទ្ធិត្រឹមមេឃុំ ចង្រ្កង ដូចលិខិតផ្ទេរសិទ្ធិដែលលោកសាក់ សារ៉ាងប្រើឈូសព្រៃលិចទឹកលុបដីតំបន់អភិរក្សធនធានជលផលបឹងរំលាចអីចឹងដែរ។

ទាក់ទឹននិងករណីឈូសដីព្រៃលិចទឹកនិងចាក់ដីលប់បឹងរំលាចនោះមិនអាច

សុំការបំភ្លឺ ពី លោកឧត្តមសេនីយ៍ សាក់ សារ៉ាង បាននៅឡើយ ។

មន្រ្តីពាក់ពន្ធ័នឹងការគ្រប់បឹងរំលាចនេះ  មិនហ៊ានឆ្លើយបំភ្លឺនោះទេ  ដោយម្នាក់រុញទៅម្នាក់  ដោយសាររតែអ្នកដែលឈូសព្រៃលិចទឹកចាក់ដីលុបមាត់បឹងរំលាចនោះ  ជា«មេបញ្ជាការប៉េអឹមខេត្តក្រចេះ» ៕






No comments:

Post a Comment

Pages