ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលមានប្រមាណ ៣៥៣.៨២៣នាក់, ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខតាមមូលដ្ឋាន និងគោលដៅសំខាន់ៗជូនភ្ញៀវទេសចរណ៍ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលមានប្រមាណ ៣៥៣.៨២៣នាក់, ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខតាមមូលដ្ឋាន និងគោលដៅសំខាន់ៗជូនភ្ញៀវទេសចរណ៍

(ព្រះសីហនុ)៖ នៅយប់ថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យកម្លាំងតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៥ នៅខេត្តព្រះសីហនុ

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួនសរុប៣៥៣.៨២៣នាក់ ក្នុងនោះមានភ្ញៀវជាតិ៣៤៩.៨១០នាក់ និងភ្ញៀវបរទេស៤.០១៣នាក់៕

No comments:

Post a Comment

Pages