រដ្ឋបាលខេត្តសៀមរាប ជូនដំណឹង ពីការរៀបចំនិងប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤-១៥ ខែវិច្ឆិកា នៅតាមដងស្ទឹង សៀមរាប - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

រដ្ឋបាលខេត្តសៀមរាប ជូនដំណឹង ពីការរៀបចំនិងប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤-១៥ ខែវិច្ឆិកា នៅតាមដងស្ទឹង សៀមរាប

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំនិងប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ ១៤-១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងស្ទឹង សៀមរាប ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ។

ក្នុងសេចក្ថីជូនដំណឹងដែលមានខ្លឹមសារថា៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយ៌ស សូមជម្រាបជូនដំណឹងដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មេត្តាជ្រាបថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាបុណ្យប្រពៃណីជាតិខ្មែរយើង ដែលតែងតែប្រារព្ធធ្វើឡើង តាំងពីបរមបុរាណយូរលង់ណាស់មកហើយ។ ក្នុងន័យនេះ ដើម្បីលើកស្ទួយ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ បានចូលរួមទស្សនាកម្សាន្តសប្បាយក្នុងឱកាសនោះ រដ្ឋបាលខេត្តនឹងរៀបចំ ប្រារព្ធពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ ១៤-១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងស្ទឹង សៀមរាប ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដែលមានកម្មវិធីដូចខាងក្រោម៖

១- ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង១៥:០០នាទី ៖ ពិធីបើកការប្រណាំងទូក-ង” ចាប់ដំណើរការ

២- ថ្ងៃសុក្រ ទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៤

- ម៉ោង០៨:០០នាទី ៖ ការប្រណាំងទូកង” វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

- ម៉ោង១៤:០០នាទី ៖ ការប្រណាំងទូក”ង” វគ្គផ្តាច់ព្រ័ត្រ

ម៉ោង២០:០០នាទី ៖ ពិធីដង្ហែ និងបណ្តែតប្រទីប ពិធីសំពះព្រះខែ អកអំបុក។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

No comments:

Post a Comment

Pages