កំពង់ធំ៖ នៅរសៀលថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រកាសបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងប្រតិភូអមដំណើរ ដែលចំណាយពេល ដ៏មានតម្លៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទវគ្គបំប៉នជំនាញ តួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ នាឱកាសនេះ ។
លោកឧត្តមសេនីយ៍ ស្នងការ បន្តរាយការណ៍ បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរយៈពេល ១២ ថ្ងៃ ចាប់ផ្ដើមនៅថ្ងៃទី ១៦ ដល់ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៤ គ្រូឧទ្ទេសនាមមានចំនួន ១០ រូប ដោយលើកយកមេរៀនចំនួន ១០,.សិក្ខាកាម ១៥៣ នាក់ ស្រី ៣៨ នាក់ មកពីការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង ០៩ និង៨១ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាលជាតិ ដែលកំពុងបំពេញតួនាទី ភារកិច្ច បេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានឃុំ-សង្កាត់ ។
បន្ថែមប្រសាសន៍ សំណេះសំណាលឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង បានកោតសរសើរ អបអរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាម រហូតទទួលបានជ័យលាភី នៃការបញ្ចប់វគ្គបណ្តុះបណ្តាលទាំងចំនួន ១៥៣នាក់ ជាលទ្ធផលបាននិទ្ទេស ល្អប្រសើរចំនួន៤៧នាក់ = ៣៤.២៥%,ល្អបង្គួរចំនួន ៨៤ = ៣៨.៣៦% មធ្យម២២ នក់=២៧.៤០%លទ្ធផលនេះបង្ហាញឲ្យឃើញថាសិក្ខាកាមទាំងអស់មានការយល់ដឹងទាំងទទួលបានចំណេះដឹងបទពិសោធន៍ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បម្រើឲ្យការងារជំនាញប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយ វីជ្ជាជីវៈជាពិសេសការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាពសំដៅរក្សានូវ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម និងថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសនាម ក្រុមការងារ និងសិក្ខាកាម បង្ករបរិយាកាស ដល់បណ្តុះបណ្តាលដំណើរការទៅដោយមានភាពរលូន ស្របតាមការរំពឹង របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ឯកឧត្តម បានលើកឡើងអំពីស្មាដៃ គុណបំណាច់របស់កម្លាំងនគរបាលជាតិ ចំពោះបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ សម្រាប់ខេត្តកំពង់ធំ ទាំងមូល ក៏ដូចជាទូទាំងប្រទេសផងដែរ និងផ្ដាំផ្ញើ ដល់អធិការដ្ឋាននគរបាលក្រុង-ស្រុក ១.ត្រូវផ្លាស់ប្ដូរវេនប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង តាមគោលដៅសំខាន់ៗ រង់ចាំអនុវត្តច្បាប់ គោលការណ៍ បទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រគល់ជូន សម្រាប់កិច្ចប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់,២.ពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា ដល់ប៉ុស្តិ៍
នគរបាលរដ្ឋបាល, ៣.បញ្ចុះកម្លាំងពីអធិការដ្ឋាននគរបាលស្រុក-ក្រុងជួយប៉ុស្តិ៍នគរបាលរដ្ឋបាល, ៤.ធ្វើការលើកទឹកចិត្តចំពោះកម្លាំងប្រជាការពារ ។
ឯកឧត្តម បានផ្តាំផ្ញើ ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវផ្លាស់ប្ដូរ ឥរិយាបថ ពីអ្នកគ្រប់គ្រងដឹកនាំ ទៅជាអ្នកបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ គោរពអនុវត្ត វិន័យ សីលធម៌ សំដីសំដៅ សុភាពរាបសារទន់ភ្លន់ រួសរាយរាក់ទាក់ម៉ឺងម៉ាត់ ម៉ត់ចត់ គ្រប់ពេលវេលា ដែលបំពេញភារកិច្ច ប្រកបដោយមានទំនួលខុសត្រូវខ្ពស់ ៕
No comments:
Post a Comment