នគបាលក្រុងក្រចេះ ចាប់រថយន្តដឹកឈើ និងមនុស្ស២ពីរនាក់ទារលុយចំនួន 7 លានរៀលជាថ្នូរដោះលែងរថយន្តដឹកឈើវិញ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

នគបាលក្រុងក្រចេះ ចាប់រថយន្តដឹកឈើ និងមនុស្ស២ពីរនាក់ទារលុយចំនួន 7 លានរៀលជាថ្នូរដោះលែងរថយន្តដឹកឈើវិញ

 

(ខេត្តក្រចេះ) កម្លាំងនគបាលអធិការក្រុងក្រចេះ បានធ្វើការចាប់រថយន្តដឹកឈើ មួយគ្រឿងប្រភេទសាំយ៉ុងពណ៌ស ផ្លាកលេខ 5710 នៅចំណុចជិតរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី 3 ខែ កក្កដា ឆ្នាំ 2024 វេលាម៉ោង 10 និង 30 នាទីព្រឹក។

ប្រភពបានឲ្យដឹងថា ក្នុងការចុះបង្ក្រាបរថយន្តដឹកឈើនេះដែរគឺមានកម្លាំង អធិការ រងក្រុងក្រចេះចំនួនពីរនាក់ គឺលោកពៅ ជិះរថយន្ត 470 ពណ៌ខ្មៅ ហ្នឹងម្នាក់ទៀតឈ្មោះលោក ចង់  ជិះរថយន្តបាឡែនពណ៌ទឹកប្រាក់ ហើយក៏បានយករថយន្តដឹកឈើមករក្សាទុកនៅ ក្នុងអធិការនគរបាលក្រុងក្រចេះ និងឃាត់ខ្លួនមនុស្សពីរនាក់ ទាំងព្រូឡានម្នាក់និងម្ចាស់រថយន្តម្នាក់ មកសាកសួរនិងឃុំខ្លួនអ្នកទាំងពីរក្នុងអធិការនគរបាលក្រុងក្រចេះតែម្ដង។

បើតាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានប្រាប់អង្គភាពយើងឲ្យដឹងថា រាល់ថ្ងៃគាត់ជាអ្នករត់តាក់ស៊ីហើយឆ្លៀតដាក់ ឈើប្រភេទគ្រឿងគ្រែបន្តិចបន្តួចគ្រាន់រួចថ្លៃសាំង តែមិននឹកស្មានថា កម្លាំងអធិការក្រុងធ្វើដល់ថ្នាក់និង បានចាប់ទាំងគាត់និងរថយន្ត និងបានធ្វើកំណត់ហេតុ ឱ្យគាត់ទទួលស្គាល់កំហុសថាគាត់បានដឹកឈើហើយ ក៏បានចាប់គាត់ឃុំឃាំង នឹងបានគំរាមកំហែងទារលុយចំនួន 10 លានជាថ្នូរដោះលែងរថយន្តនិងម្ចាស់រថយន្តនិងព្រូ ចេញវិញ។

មិនតែប៉ុណ្ណោះគាត់បានបន្តទៀតថាលោកអធិការបានគំរាមទារលុយគាត់ចំនួន 10 លានហើយថាលោកស្នងការជាអ្នកអោយយក ដោយលោកភ័យពេកក៏សម្របសម្រួលនៅត្រឹម 7 លានរៀល និងថ្លៃទឹកតែ ខាងអធិការជួយសម្របសម្រួល 20 ម៉ឺនរៀលទៀតសរុបអស់ 7 លាន 20 ម៉ឺន។

ម្ចាស់រថយន្តបានបន្តទៀតថា ចាប់គាត់គំរាមទារលុយហើយឃុំឃាំងដាក់គាត់ក្នុងបន្ទប់ ស្អុយគគ្រុកគ្មានអនាម័យ សុំតែម៉ាស់មួយក៏មិនឱ្យដែរ ហើយបានអោយព្រូឡានរបស់គាត់បោសសំរាមក្នុងទីធ្លាបរិវេណ ក្នុងអធិការក្រុងបានស្អាតហើយថែមទាំងឲ្យលាងចានទៀតផង។

ពលរដ្ឋដែរ រងគ្រោះក្នុងការគំរាមកំហែងទាលុយកាក់ពីសំណាក់ លោកអធិការក្រុងក្រចេះក៏បានសំណូមពរដល់ឯកឧត្តមអភិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយមើលមន្ត្រីនអធិការនគរបាលក្រុងក្រចេះផង ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ហេតុអ្វីបានជាមកគាបសង្កត់ប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួចទៅវិញ។

លោកអធិការឆ្លើយយ៉ាងខ្លីថា ទទួលបាន៕





No comments:

Post a Comment

Pages