ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ព្រះពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យទទួលបានទាំងចំណេះវិជ្ជា និងសីលធម៌ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ព្រះពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យទទួលបានទាំងចំណេះវិជ្ជា និងសីលធម៌

POSTED Oលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់នៅកម្ពុជា ព្រះពុទ្ធសាសនាមិនត្រឹមតែជាសាសនា របស់រដ្ឋនោះទេ ប៉ុន្តែព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យទទួលបានទាំងចំណេះវិជ្ជា និងសីលធម៌។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យមរតក ម៉ែន សាអ៊ុន ហង់ជួន ក្រពើហា នៃពុទ្ធិកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា ស្ថិតនៅក្នុងវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធិនេះក៏មានការចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល, សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះវិមលវេទី មេគណខេត្តកណ្តាល, ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា និងមានលោក លោកស្រី លោកប្រធានមន្ទីរ ឧទ្ទេសាចារ្យ ធម្មាចារ្យ លោកគ្រូ អ្នកគ្រូ ជាច្រើនទៀតផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានដូចនេះថា «ព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាមិនត្រឹមតែជាសាសនារបស់រដ្ឋនោះទេ ប៉ុន្តែព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យទទួលបានទាំងវិជ្ជាសម្បទា បំនិនសម្បទា ចរិយាសម្បទា និងសីលធម៍ ដើម្បីឱ្យប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព និងនៅក្នុងព្រះធម៍»។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្ថែមថា ព្រះពុទ្ធសាសនាគឺជាសាសនាមួយដែលទ្រទ្រង់ឱ្យកម្ពុជា និងទ្រទ្រង់ឱ្យប្រព័ន្ធអប់រំនៅកម្ពុជា ដែលក្នុងមានដូចជា សាលារៀន វត្តអារាម គឺជាកន្លែងដែលបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេស និងដើម្បីគ្រប់គ្រងប្រទេស។

បន្ថែមពីនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានសង្ឃឹមដែរថា តាមរយៈបណ្ណាល័យនេះនឹងចូលរួមចំណែកដល់សមណៈសិស្សនៅក្នុងការសិក្សារៀនសូត្រ ដើម្បីបង្កើននូវចំណេះវិជ្ជា ទាំងខាងផ្នែកពុទ្ធសាសនា និងខាងផ្នែកអាណាចក្រផងដែរ។

បើតាមព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ បានមានសង្ឃដីការឱ្យដឹងថា បណ្ណាល័យ មរតក ម៉ែន សាអ៊ុន ហង់ជួន ក្រពើហា ដែលបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺទទួលបានការឧបត្ថម្ភទាំងស្រុងពីសំណាក់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ព្រមទាំងបុត្រ។

ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ បានបន្ថែមថា ក្រោយពីទទួលបានការជួសជុលកែលម្អសារជាថ្មីឡើងវិញរួចរាល់ ១០០% លោកបណ្ឌិតសភាចារ្យ ក៏បានចាត់មន្ត្រីនាំយកសៀវភៅ និងសម្ភារៈសម្រាប់ដាក់ក្នុងបណ្ណាល័យរួមមាន៖ ១៖ កុំព្យូទ័រចំនួន ៤គ្រឿង ២៖ សៀវភៅមេរៀនចំនួន ២.២០៥ក្បាល ៣៖ សៀវភៅចំណេះដឹងទូទៅនិងភាសាអន្តរជាតិ ចំនួន ២.៥០៩ក្បាល ៤៖ សៀវភៅច្បាប់ផ្សេងៗចំនួន ៥៩០ក្បាល ៥៖ ព្រះត្រៃបិដកនិងកម្ពុជសូរិយាចំនួន ១ឈុត ៦៖ សៀវភៅធម៌ផ្សេងៗចំនួន ១.៨៩០ក្បាល ៧៖ កាម៉េរ៉ាសុវត្ថិភាព ចំនួន ១ឈុត (៣ គ្រាប់) និងស្លាយ (LED) ចំនួន ២ឈុតផងដែរ៕

No comments:

Post a Comment

Pages