ប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គ(CLMTV) ប្រជុំអនុម័ត ស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ទេសន្តរប្រវេសន៍ករ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គ(CLMTV) ប្រជុំអនុម័ត ស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ទេសន្តរប្រវេសន៍ករ

ភ្នំពេញ÷ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារលើកទី៤ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន៍ករក្នុងប្រទេស”។ កិច្ចប្រជុំដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ដឹកនាំដោយលោកជំទាវ បាយខាំ ខាត់ធីយ៉ា រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ពីប្រទេសCLMTV ។

ជាលទ្ធផលអង្គប្រជុំ បានអនុម័តនូវសេចក្តីថ្លែងការណ៍រួមស្តីពី“ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន៍ករក្នុងប្រទេស” ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសជាសមាជិកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្មគោលនយោបាយក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ ជាពិសេសការធ្វើចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសនករតាមរយៈការចរចានិងបង្កើតកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគីនិងយន្តការផ្សេងទៀត។

បន្ថែមពីនេះ អង្គប្រជុំ បានឯកភាពជូនប្រទេសថៃធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ CLMTV សម្រាប់ឆ្នាំ២០២៥៕












No comments:

Post a Comment

Pages