តំណាងលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បើកប្រាក់ឧបត្ថម្ភមួយលើកដំបូង និងប្រាក់បូជាសព ជូនលោកស្រី លន់ សុខខុន - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

តំណាងលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បើកប្រាក់ឧបត្ថម្ភមួយលើកដំបូង និងប្រាក់បូជាសព ជូនលោកស្រី លន់ សុខខុន


ប៉ៃលិន៖ នៅថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង០៨នឹង០០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនកាងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះបើកប្រាក់ឧបត្ថម្ភមួយលើកដំបូង និងប្រាក់បូជាសពចំនួន ៩,៩៨៥,២០០រៀល ជូនលោកស្រី លន់ សុខខុន ត្រូវជាប្រពន្ធសព លោកនាយឯក អុំ វ៉េត (ជនពិការ) មានទីលំនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

ពិធីនេះបានប្រព្រឹត្តក្រោមវត្តមានលោកស្រី ឡូញ ឈាង អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយស ស.អ.ក.ខេត្តប៉ៃលិន នៅចំណុចមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តប៉ៃលិន។    

នៅក្នុងឱកាសនោះដែរ លោកស្រី ឡូញ ឈាង បានចូលរួមសំណេះសំណាល និងមានមតិផ្តាំផ្ញើជាមួយគ្រួសារសពខាងលើផងដែរ ៕

No comments:

Post a Comment

Pages