ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា គ្រាប់មីន នៅតែបន្តគំរាមកំហែងដល់អាយុជីវិត រារាំងការអភិវឌ្ឍន៍ និងរំខានដល់សន្តិភាព ព្រមទាំងជារបាំងដល់ការរីកចម្រើននៃសហគមន៍ និងការរស់ឡើងវិញនៃប្រជាជាតិ ហើយការប្រារព្ធទិវាអន្តរជាតិនេះ គឺជាការរំលឹកពីកាតព្វកិច្ចរួម ដើម្បីការពារក្តីសុបិនរបស់មនុស្សជំនាន់ក្រោយអាចរស់នៅប្រកបដោយសុវត្ថិភាព តាមរយៈការប្តេជ្ញាចិត្តរួមដើម្បីធានាឱ្យពិភពលោកគ្មានការគំរាមដែលបណ្តាលមកពីគ្រាប់មីន។
ការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាស អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ឆ្នាំ២០២៤ ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្នុងខេត្តសៀមរាប និងមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តថា កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំឱ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានបង្ហាញពីគំរូនៃការតស៊ូជាសកលប្រឆាំងនឹងការគំរាមកំហែងនៃគ្រាប់មីន។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ មិនមែនគ្រាន់តែជាកិច្ចប្រជុំប៉ុណ្ណោះទេ វាគឺជាសញ្ញានៃក្តីសង្ឃឹម ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់ពិភពលោកមួយប្រកបដោយសុវត្ថិភាព និងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង-សាមគ្គីភាពអន្តរជាតិ ការច្នៃប្រឌិតបច្ចេកវិទ្យា និងការដោះស្រាយរួមគ្នា ដើម្បីបោះជំហានឆ្ពោះទៅរកសន្តិភាព ដែលជាពិភពលោកគ្មានការគំរាមកំហែងពីគ្រាប់មីន។
សូមបញ្ជាក់ជូនថា ទិវាអន្តរជាតិយល់ដឹងអំពីមីន បានប្រព្រឹត្តិទៅក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មកលើប្រជាជនស្លូតត្រង់នៅទូទាំងពិភពលោក។
ពិធីនេះ មានការចូលរួមផ្តល់នូវចំណាប់អារម្មណ៍ពីឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា តំណាងស្ថានទូតចិន ស្ថានទូតជប៉ុន ស្ថានទូតហ្វីលីពីន ស្ថានទូតអាមេរិក ស្ថានទូតបារាំង ទីភ្នាក់ងារស្វីសសម្រាប់ការអភវិឌ្ឍន៍ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងតំណាងសមាគម TAFTAC ដែលបានបង្ហាញពីតាំងចិត្ត និងឆន្ទះក្នុងការរួមចំណែកដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាកិច្ចសង្រ្គោះជនរងគ្រោះ ផងដែរ។
ជាមួយគ្នានេះ ការប្រារព្ធទិវាអន្តរជាតិនេះ បង្កប់នូវស្មារតីនៃសាមគ្គីភាព និងក្តីមេត្តាជាសកល ដើម្បីរួមចំណែកដល់សកម្មភាពមនុស្សធម៌ និងឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិលើបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOHJtQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--06478b33a29e033e485d0def5de13b2b9c5d77e5/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/434718075_814885310673070_54845.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOHptQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--3489710c4309c9ec34625bc03c9477fef47901ed/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/434709165_814885517339716_63119.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBODNtQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--3d6ee02a22e950424c58e4da49c5b0e7a3efb743/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/435003836_814885234006411_13031.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBODdtQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--ea74aac307cb9871d4ffc95ffe1c5d36895ad1e1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/434666891_814885600673041_20834.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOUxtQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--062a55b0d57150af979a58a3413b7b5242fe27ff/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/435093084_814885330673068_60871.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOUhtQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--7a4ac08a844a48b98babc0424e3d59a084b1d4c0/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/423715678_814885300673071_57047.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOG5tQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--0134ccaaa924b6244f218046b1678b55d4161f23/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/434665393_814885030673098_37005.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOHZtQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--2efaeeb99a2b66874004361d22e8fc815cd5f571/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/434654025_814885344006400_20821.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOC9tQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--452c9a8f0b4dc2e3194093cc09eb841bc67b5c6f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/434648137_814885154006419_50386.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOURtQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--3acf27cd74f970b1b0b8a3aadc928b78ed718a2f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/434664338_814885447339723_23073.jpg)
No comments:
Post a Comment