២សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។ ប្រភពព័ត៌មានអោយដឹងថាការ
ចុះឆែកឆេលំនៅដ្ឋានខាងលើគឺធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅដ្ឋានរូបនោះឡាយបង្ហោះលក់សំណាកសត្វព្រៃនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ក្រោយការតាមដានអង្កេតស្រាវជ្រាវទើបកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាលដោយរួមសហការរដ្ឋបាលព្រៃឈើថ្នាក់ខេត្តរួមនឹងកម្លាំងអាវុធហត្ថចុះដល់ទីតាំងនិងឆែកឆេររកឃើញសំណាក់សត្វព្រៃជាច្រើន។
ប្រភពដដែលបន្តថាបន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះដល់លំនៅឋានខាងលើបានជម្រាបម្ចាស់លំនៅដ្ឋានឈ្មោះ អូន រស្មីភេទប្រុសអាយុ៣៦ឆ្នាំ ដោយមានការអនុញ្ញាតពីព្រះរាជអា
ជ្ញាដើម្បីធ្វើការឆែកឆេររុករកវត្ថុតាងបទល្មើសសត្វព្រៃយើងបានឲ្យម្ចាស់លំនៅដ្ឋាននៅខាងលើជូនធ្វើការឆែកទីតាំងគ្រប់ទីកន្លែងក្នុងនិងក្រៅបរិវេ
ណលំនៅដ្ឋានហើយបានប្រទះឃើញនិងដកហូតបណ្ដោះអាសន្នសត្វព្រៃនិងសំណាក់សត្វរួមមាន១ .កន្ទុយ
ក្ងោក០១ កន្ទុយ ២ .ក្រពះប្រម៉ាក្រៀម ០៥ ក្រពះ៣ .ស្នែងឈ្លូសជាប់ឆ្អឹងក្បាល ១០ ស្នែង៤ .ស្នែងប្រើស ០៦ ដុំ ៥ .ចង្គូមជ្រូកព្រៃ ៣៦ ចង្កូម (ចែ)៦ . ក្រចកខ្លាឃ្មុំ ០៤ ក្រចក ៧ .ធ្មេញជ្រូកព្រៃ ៣៨ ឆ្មេញ៨. ស្វាក្រេសញី០២ក្បាល (ញីទាំពីរ) ។
ម្ចាស់លំនៅដ្ឋានក្រោយពីការទទួលពិន័យតាមច្បាប់រដ្ឋបាលព្រៃ
ឈើរួចមក ព្រះរាជអាជ្ញាក៏សំរេចអោយត្រឡប់ទៅលំនៅដ្ឋានវិញ ចំណែក សត្វស្វាក្រេសញី២
ក្បាលត្រូវនាំទៅសង្គ្រោះនៅកន្លែងមានសុវត្ថិភាព៕
No comments:
Post a Comment