កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ចាប់ផ្តើមបើកជាផ្លូវការ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ចាប់ផ្តើមបើកជាផ្លូវការ

(ម៉ែលប៊ន, អូស្ត្រាលី)៖ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលរៀបចំឡើងនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បានចាប់ផ្តើមបើកជាផ្លូវការហើយនៅព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។ កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។

ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់​ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី៕

No comments:

Post a Comment

Pages