ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាជំនាញវិជ្ជាជីវៈ តាមវគ្គបណ្តុះបណ្តាលនានា - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាជំនាញវិជ្ជាជីវៈ តាមវគ្គបណ្តុះបណ្តាលនានា


 ភ្នំពេញ: ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានរៀបចំដោយសមាគមអ្នកសារព័ត៌មានសកលសន្តិភាពនៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញនេះ ពីគុណតម្លៃនៃការគោរពវិជ្ជាជីវៈសារព័ត៌មានដែលអ្នកសារព័ត៌មានគោរពក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីគុណតម្លៃនៃអាជីពរបស់ខ្លួន និងគុណតម្លៃក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវជូនដល់សាធារណជន។

ឯកឧត្តម បានបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន សូមបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំតាមរយៈការសិក្សាជំនាញវិជ្ជាជីវៈតាមវគ្គបណ្តុះបណ្តាលនានា និងការស្វ័យសិក្សា ព្រមទាំងគោរពក្រមសីលធម៎វិជ្ជាជីវៈឱ្យបានត្រឹមត្រូវពេលអនុវត្តការងារ»។

បន្ថែមពីលើនេះ ក្រសួងព័ត៌មានបន្តគាំទ្រ និងចូលរួមវគ្គបណ្តុះបណ្តាលតាមរយៈការបញ្ជូននូវវាគ្មិនចំណានចូលរួមជាគ្រូឧទ្ទេស បន្ថែមពីអ្វីដែលក្រសួងបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាល តាមរយៈមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន៕ រូបថត៖ ខឹម សុវណ្ណារ៉ា

No comments:

Post a Comment

Pages