(ភ្នំពេញ) ៖ ករណីសិស្សសាលាបង្កហិង្សានៅមូលដ្ឋានខណ្ឌកំបូលកាលពីម្សិលមិញនេះ នគរបាលសម្រេចអនុវត្តវិធានការច្បាប់ ដោយចាប់បញ្ជូនមនុស្ស០៥នាក់បន្តនីតិវិធី គឺមិនមានអនុវត្តវិធានការអប់រំនោះទេ មានន័យថា នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយប្រឈមនឹងបទចោទ " ហិង្សាដោយចេតនា "។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ថា៖ សិស្សសាលាមួយក្រុមមានគ្នា ០៥នាក់ ក្នុងនោះមានប្រុសចារឹកស្រី(ភេទទី៣ម្នាក់) និងសិស្សស្រីចំនួន ៤នាក់ឯទៀត ដែលប្រើហិង្សាលើសិស្សរងគ្រោះបង្ហាញពីភាពឃោរឃៅ នឹងបញ្ជូនទៅតុលាការស្អែក ។
លោកបានបន្តថា, ក្រោយពីធ្វើការឃាត់ខ្លួនសិស្សសាលាចំនួន៤នាក់ តាមរយៈការសួរនាំ ក៏ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាអ្នកដឹកជនរងគ្រោះ ដោយសារតែគាត់ជាប់ពាក់ព័ន្ធនិងករណីផ្ដល់មធ្យោបាយឲ្យក្រុមជនប្រើហិង្សា។
សូមបញ្ជាក់ថា : ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញ បានឃាត់ខ្លួនសិស្សសាលាមួយក្រុមមានគ្នា ០៤នាក់ ក្នុងនោះមានប្រុសចារឹកស្រី(ភេទទី៣ម្នាក់) និងសិស្សស្រីចំនួន ៣នាក់ឯទៀតបានហើយ ។
សមត្ថកិច្ចបានតាមឃាត់ខ្លួនពួកគេនៅត្រង់ចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ សមត្ថកិច្ចបាននឹងកំពុងដឹកពួកកេមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួរជម្រាបជូនថា យោងតាមរយៈវីដេអូដែលត្រូវបានគេចែកចាយក្នុងបណ្ដាញសង្គមនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។
បុគ្គលភេទទី៣ បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។
ការអនុវត្តន៍វិធានការច្បាប់នេះ គឺជាសាររំលឹកទៅដល់យុវជនដែលនាំខ្លួនឱ្យក្លាយជាក្មេងទំនើងបង្កអំពើហិង្សា នឹងត្រូវផ្ដន្ទាទោសតាមច្បាប់៕
No comments:
Post a Comment