ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នេះ ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើការងារជាក្រុម - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នេះ ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើការងារជាក្រុម

ភ្នំពេញ: ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ដែលកំពុងត្រូវបានប្រកាសដាក់អោយអនុវត្តជាផ្លូវការនាពេលនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើការងារជាក្រុម ពោលគឺថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធអាចធ្វើការងារជាមួយគ្នាយ៉ាងល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផ្អែកលើមូលដ្ឋាននេះ សម្ដេចសូមលើកទឹកចិត្តអោយក្រុមការងារពិសេសនេះ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងស្មារតីធ្វើការងារជាក្រុមបែបនេះបន្តទៀត ដើម្បីទទួលបានលទ្ធផលជាក់ស្តែង ស្របតាមគោលបំណង និងគោលដៅការងារដែលបានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤៕ ដោយ៖ dara

No comments:

Post a Comment

Pages