គង់មានថ្ងៃណាមួយនិងកើតឥឡូវកើតឡើងុមែន - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

គង់មានថ្ងៃណាមួយនិងកើតឥឡូវកើតឡើងុមែន



ថាមែនៗបើនៅតែបណ្តោយឲ្យដឹកគ្មានការទទួលខុសត្រូវរបៀបហ្នឹងគង់មានថ្ងៃណាមួយ..ឥឡូវមានមែន

  ធ្លាក់ថ្មរម៉ាបមួយដុំធំពីលើរថយន្ដកំពុងបើកបរ បណ្ដាលឲ្យប៉ះក្មេងស្រីម្នាក់រងរបួសធ្ងន់ នៅក្រុងក្រចេ កាលពីវេលាម៉ោង១០៖១៥នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣  នៅលើផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) នៅចំណុចមុខផ្ទះរបស់ឈ្មោះ ជូត យ៉េង ស្ថិតនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
  ហេតុការណ៍នេះ បង្កឡើងដោយរថយន្ត ម៉ាកវេអងផ្លូវ៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣F-២៣០៧ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ៤A-៨៩៦០ ដឹកថ្មម៉ាប។

អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់
  ក្មេងស្រីរងគ្រោះ ឈ្មោះ វឿន ស៊ូយ៉ុង អាយុ៥ឆ្នាំ (របួសធ្ងន់) រស់នៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ។

ក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្ដក្រចេះ។ 
  
  ចំណែករថយន្ដត្រូវបានអស់លោកនគបាលយកទៅរក្សាទុក នៅអធិការនគរបាល ស្រុកចិត្របុរី ជាបណ្ដោះអាសន្ន៕




No comments:

Post a Comment

Pages