តើប្រទេសខ្មែរមានច្បាប់ឲ្យអ្នកមិនមែនជាមន្ត្រីធ្វើការជំនួសមន្ត្រីរដ្ឋបានដែរឬទេ? - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

តើប្រទេសខ្មែរមានច្បាប់ឲ្យអ្នកមិនមែនជាមន្ត្រីធ្វើការជំនួសមន្ត្រីរដ្ឋបានដែរឬទេ?


លោកញ៉ឹប សំអឿន មេគយច្រកជ័យឃ្លាំង ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ បានប្រើក្មួយរបស់ខ្លួនដែលជាជនស៊ីវិលមិនមែនជាមន្ត្រីរាជការឲ្យចាំយកលុយ​ជំនួសខ្លួនពីរថយន្តដឹកទំនិញឆ្លងដែនចេញ,ចូលយួន​ខ្មែរបានយ៉ាងស្រួល។ 

 អ្វីដែលពិសេសជាងនេះគឺការយកលុយពីទំនិញ ឬឈើ ឬធ្យូងចេញពីកម្ពុជាទៅយួនដោយមិនមានវិក័យប័ត្រអ្វីត្រឹមត្រូវនោះឡេីយនៅពេលដែលឈ្មួញ ខកខានមិនបង់ ប្រាក់នោះករណីនេះត្រូវបានលេចធ្លាយផ្អើលទាំងយប់​ យ៉ាងណាក៏ដោយលោកញ៉ឹប សំអឿន មិនគួរធ្វេីទង្វើប្រាស់ចាកច្បាប់ប្រទេសនោះទេើ


តាមសេចក្តីរាយការណ៍ឲ្យដឹងថា ក្មួយប្រុសរបស់លោកមេគយច្រកជ័យឃ្លាំង ដែលដេកចងអង្រឹងចាំយកលុយពីរថយន្តដឹកឈើ,ដឹកធ្យូងនិងទំនិញផ្សេងៗជារៀងរាល់ ថ្ងៃ​ យប់នោះឈ្មោះលោកណែត។ 

​  ប៉ុន្មានថ្ងៃមុននេះឈ្មួញដឹក ឈើកូនក្រឡឹង20ដុំឆ្លងទៅប្រទេសយួនត្រូវលោកណែតបង្គាប់ឲ្យបង់ប្រាក់១លានរៀល តែដោយសារស្ត្រីឈ្មួញ ឈើនោះមិនមានប្រាក់ឲ្យឈ្មោះណែត ក៏ក្លាយទៅជាការជជែកតវ៉ា នៅ មុខស្នាក់ការប៉ុស្តិ៍ច្រកជ័យឃ្លាំងនោះតែម្ដង។ 

    ស្ត្រីឈ្មួញឈើនោះបានថតជាវីដេអូឃ្លីបនិងនិយាយថា “លោកណែតឯងត្រូវចាប់ អ្នកដឹកធ្យូងឆ្លងដែនទៅប្រទេសវៀតណាមនោះផង ដើម្បីឲ្យមានយុត្តិធម៌! មិនមែនចាប់តែខ្ញុំទេ តាមប្រភពពីអ្នករកស៊ីដឹកធ្យូងឲ្យដឹងថា នៅច្រកជ័យឃ្លាំងក្នុងស្រុកស្នួល ខេត្តក្រចេះនេះ សកម្មភាពទំនិញរត់ពន្ធឆ្លងដែនបានកើតមានយ៉ាងគគ្រឹកគគ្រេង ដោយមន្ត្រីគយលោក ញ៉ឹប សំអឿន ដោយប្រើក្មួយរបស់ខ្លួនចាំតែលាបាតដៃយកលុយប៉ុណ្ណោះ។ 

  ចំពោះរថយន្តដឹកធ្យូងត្រូវបង់ប្រាក់ចាប់ពី ៣៥ម៉ឺនរៀលទៅ៥០ម៉ឺនរៀលក្នុង១គ្រឿង ក្នុង១ថ្ងៃៗរថយន្តដឹកធ្យូងនិងឈើជាច្រើនគ្រឿងឆ្លងដែនទៅយួនជាពិសេសពេលយប់ រីឯរថយន្តដឹកទំនិញផ្សេងៗ ធ្វើសកម្មភាពជាចំហ ដោយមិនមានការត្រួតពិនិត្យពីមន្ត្រីជំនាញអ្វីឡើយ ពោលគឺមានតែលោកណែត ដែលជាកូនក្មួយរបស់លោកមេគយប្រចាំច្រកជ័យឃ្លាំង ញ៉ឹប សំអឿន និងមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅទីនោះចាំយកតែលុយ

ដោយស្រួលៗតែម្ដង។

   គេប៉ាន់ប្រមាណថា ចំណូល១ថ្ងៃៗរបស់លោកណែតមិនតិចពាន់ដុល្លារនោះទេ ទាំងនោះវាជាចំណូលសម្រាប់ហោប៉ៅផ្ទាល់របស់លោកណែត ដែលជួសមុខឲ្យលោកគយញ៉ឹប សំអឿនមិនបានចូលរដ្ឋនោះឡើយ ការគ្រប់គ្រងនៅទីនោះចំពោះចំណូលសេដ្ឋ កិច្ចជាតិស្ទើរតែសូន្យ ។ 

   ផ្ទុយទៅវិញ បើសម្រាប់លោកញឹប សំអឿន និងលោកណែតចំណូលច្រើនដុូល្លាណាស់ក្នុង១ខែៗ មិនត្រឹមតែធ្វើមានបានដោយសារទំនិញឆ្លងដែននោះទេ ប៉ុន្តែមេ គយរូបនេះ ក៏កំពុងរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ តាមរយៈការអនុញ្ញាតឲ្យធ្យូងនិងឈើនាំចេញទៅប្រទេសវៀតណាម ដោយមិនមានការទប់ស្កាត់អ្វីឡើយ ព្រោះធ្យូងនិងឈើ គឺជាប្រភពសេដ្ឋកិច្ចចំណូលដ៏សំខាន់របស់លោកញ៉ឹប សំអឿន និងមន្ត្រីនគរបាលបន្តោប្រវេសន៍រៀម សុខលីម៕



No comments:

Post a Comment

Pages