អភិបាលខេត្តបាត់ដំបង នាំយកគ្រាប់ពូជស្រូវស្បៀងបម្រុង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ជិត២ពាន់គ្រួសារ នៅស្រុកថ្មគោល និងស្រុកមោងឫស្សី - គេហទំព័រ ព័ត៌មាន RSM Daily News

គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • ព័ត៌មានសេដ្ឋកិច្ច
    • សន្តិសុខសង្គម
    • ទេសចរណ៍
    • ព័ត៌មានវិទ្យា
    • សុខភាពនិងសម្រស់
    • ជីវិត្តកំសាន្ត
  • Breaking

    Home ព័ត៌មានជាតិ

    អភិបាលខេត្តបាត់ដំបង នាំយកគ្រាប់ពូជស្រូវស្បៀងបម្រុង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ជិត២ពាន់គ្រួសារ នៅស្រុកថ្មគោល និងស្រុកមោងឫស្សី

    November 22, 2023 ,ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបាត់ដំបង នៅថ្ងៃពុធទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវ ស្បៀងបម្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ ចំនួន ២,០៥៨ គ្រួសារ ក្នុងនោះ -ស្រុកថ្មគោល ចំនួន ១,៦០៣គ្រួសារ-ស្រុកមោងឫស្សី ចំនួន៤៥៥ គ្រួសារ ។

    ក្នុងឱកាសនោះដែរ លោក សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្ដែងនៅថ្ងៃនេះ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឱ្យក្រុមការងារចុះចែកស្បៀងបម្រុង និងផ្ដល់គ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ និងមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់របស់សម្ដេចដល់ប្រជាពលរដ្ឋតាំងពីពេលមានបញ្ហាដោយសារទឹកជំនន់គ្រោះរាំងស្ងួត រហូតមកដល់បច្ចុប្បន្ននេះ ។

    លោកបានបន្តថា ចំពោះស្បៀងអាហារដែលប្រគល់ជូននាពេលនេះ គឺជាការសម្រាលបន្ទុកបានមួយរយៈពេលខ្លី ហើយក្នុងនោះយើងធ្វើការចែកចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងមានជីវភាពលំបាក ដូចនេះសូមធ្វើការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋផងដែរ ។

    លោកបានបន្តទៀតថា បច្ចប្បន្ននេះ រាជរដ្ឋាភិបាល នៅតែមានគោលនយោបាយផ្ដល់បណ្ណសមធម៌ ប័ណ្ណហានិភ័យសម្រាប់ប្រជាពលរដ្ឋដែលងាយធ្លាក់ក្នុងបន្ទាត់ក្រីក្រ ប្រជាពលរដ្ឋដែលក្រីក្រ រដ្ឋាភិបាលឧបត្ថម្ភជាថវិកាប្រចាំខែ ផ្ដល់នូវការព្យាបាលជម្ងឺដោយឥតគិតថ្លៃជាដើម ដែលសម្រាលបន្ទុកយ៉ាងច្រើនដល់ប្រជាពលរដ្ឋដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ តែទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋត្រូវតែខិតខំប្រកបរបរ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ចូលរួមរក្សាសន្ដិភាពប្រទេស ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខផងដែរ ។

    លោកបានមានប្រសាសន៍ណែនាំអំពីបញ្ហាចរាចរណ៍ ពិសេសអំឡុងពេលដែលផ្លូវអាស៊ានហាយវេលេខ១ (ផ្លូវជាតិលេខ៥) ទើបដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត គោរពផ្លាកសញ្ញាចរាចរណ៍ ព្រោះអត្រាគ្រោះ ថ្នាក់ចរាចរណ៍ នៅតែបន្តគំរាមកំហែង ការស្លាប់ និងជនពិការធ្វើឱ្យបាត់បង់ធនធានមនុស្សជាច្រើន ដូចនេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ ទើបកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែមានប្រសិទ្ធភាព ។

    លោក ក៏បានណែនាំដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ ក្នុងនោះចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះថង់ប្លាស្ទិកមិនងាយរលាយក្នុងបរិស្ថានទេ ធ្វើឱ្យបរិស្ថានកាន់តែពុល និងគ្មានសណ្ដាប់ធ្នាប់ ដោយងាកមកប្រើថង់បរិស្ថាន ឬកាបូបបរិស្ថានជាដើម ដើម្បីកាត់បន្ថយការបំពុលក្នុងបរិស្ថាន៕

    Tags ព័ត៌មានជាតិ#
    Share This
    Author Image

    About www.rsmdailynews.com

    ព័ត៌មានជាតិ
    at November 22, 2023
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Tags ព័ត៌មានជាតិ

    No comments:

    Post a Comment

    Newer Post Older Post Home
    Subscribe to: Post Comments (Atom)

    page ផ្លូវការ ព័ត៌មាន RSM Daily News

    RSM Daily News

    Socialize

    • 230,000
    • 230,000
    • 230,000
    • 230,000
    • 230,000
    • 230,000
    • 230,000
    • 230,000
    >

    ព័ត៌មានទូទៅប្រចាំថ្ងៃ

    ព័ត៌មានជាតិ

    ព័ត៌មានអន្តរជាតិ

    សេដ្ឋកិច្ច

    សន្តិសុខសង្គម

    ទេសចរណ៍

    ព័ត៌មានកីឡា

    សុខភាពនិងសម្រស់

    Pages

    • Home

    Send Quick Message

    Name

    Email *

    Message *

    រក្សាសិទ្ធិ: © 2023-2024 គេហទំព័រ ព័ត៌មាន RSM Daily News -រក្សាសិទ្ទិគ្រប់យ៉ាង - រចនាដោយ: WEBSITE
    លោក ស៊ីត រស្មី ចាងហ្វាងការផ្សាយគេហទំព័រ: www.rsmdailynews.com / អាសយដ្ឋាននៅ ភូមិម៉ុង បារាំង សង្កាត់ប្អេ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ / ទំនាក់ទំនង Tele: 012602767
    |