ក្រសួងធនធានទឹកបើកកិច្ចប្រជុំបន្ទាន់ជំរុញដំណើរការការដ្ឋានសាងសង់ស្ថានីយរ៉ាដាថ្មីនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិ​តេជោក្រុង​តាខ្មៅ - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ក្រសួងធនធានទឹកបើកកិច្ចប្រជុំបន្ទាន់ជំរុញដំណើរការការដ្ឋានសាងសង់ស្ថានីយរ៉ាដាថ្មីនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិ​តេជោក្រុង​តាខ្មៅ

ក្រសួងធនធានទឹកបើកកិច្ចប្រជុំបន្ទាន់ជំរុញដំណើរការការដ្ឋានសាងសង់ស្ថានីយរ៉ាដាថ្មីនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិ​តេជោក្រុង​តាខ្មៅ

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុ​និយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីជំរុញសកម្មភាព​ក្នុងការ​បើកកិច្ចដំណើរការការដ្ឋានសាងសង់ស្ថានីយរ៉ាដាថ្មី (Doppler radar) នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការ​ក្រសួង។

ក្នុងកិច្ចប្រជុំឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា ស្ថានីយរ៉ាដាថ្មី​នេះនឹងធ្វើឱ្យក្រសួងធនធានទឹក និងឧតុនិយម មានសមត្ថភាព​ពេញលេញ ក្នុងការផលិតនូវទិន្នន័យគ្រប់គ្រាន់ ទាន់ពេលវេលាលើ​វិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ព្រមទាំងធ្វើការព្យាករ និងគណនាគ្រប់ប្រភេទដោយសុក្រឹតភាពសម្រាប់ផ្គត់ផ្គង់ទៅឱ្យក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានទាន់ពេលវេលា និងដោយមាន​ឯករាជ្យភាពខ្ពស់ជាអតិបរមា ប្រកបដោយសន្តិសុខ និងសុវត្ថិភាព

សូមជម្រាបថា កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក លោកប្រធាននាយដ្ឋានតំណាងនៃ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងក្រុមហ៊ុនOCIC តំណាង​ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តំណាង​សាលាខេត្តកណ្តាល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​កណ្តាល ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ខេត្តកណ្តាល និងសហការីមកពីគ្រប់អង្គភាពចំណុះក្រសួងធនធានទឹក និងឧតុនិយមជាច្រើននាក់ផងដែរ៕

No comments:

Post a Comment

Pages