ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) នៅប្រាសាទអង្គរវត្ត - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) នៅប្រាសាទអង្គរវត្ត

ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) នៅប្រាសាទអង្គរវត្ត


ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) នៅប្រាសាទអង្គរវត្ត ដែលមានបងប្អូនអ្នកទេសចរជាតិ និងអន្តរជាតិ អញ្ជើញទស្សនាយ៉ាងច្រើនកុះករ ទោះបីជាអាកាសធាតុមិនអំណោយផល ព្រះអាទិត្យមិនអាចបញ្ចេញរស្មីបានក៏ដោយក្តី ។ ព្រឹត្តិការណ៍សមរាត្រី នៅសល់មួយថ្ងៃទៀត នាថ្ងៃស្អែក ដោយសង្ឃឹមថាអាកាសធាតុនឹងអំណោយផលល្អជូនដល់អ្នកទេសច​រជាតិ និងអន្តរជាតិ ហើយនឹងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករដូចថ្ងៃម្សិលមិញ និងថ្ងៃនេះ ។

គូសរំលេចផងដែរថា ព្រឹត្តិការណ៍អយន្តកាល ឬសមរាត្រីនេះ គឺព្រះអាទិត្យរះនៅចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដែលក្នុងមួយឆ្នាំមានចំនួន ២ដង ដូចជា ៖ ទី១. សមរាត្រីរដូវប្រាំង (Vernal Equinox) ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមីនា និងទី២. សម​រាត្រី​រដូវវស្សា (Autumnal Equinox) ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ។


No comments:

Post a Comment

Pages