ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ​ ជួបសំណេះ​ សំណាល និងពិភាក្សាការងារលើវិស័យបច្ចេកទេស នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស - គេហទំព័រ ព័ត៌មាន RSM Daily News
គេហទំព័រព័ត៌មាន www.rsmdailynews.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012602767 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រ ព័ត៌មាន RSM Daily News

Breaking

ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ​ ជួបសំណេះ​ សំណាល និងពិភាក្សាការងារលើវិស័យបច្ចេកទេស នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិភាក្សាការងារលើវិស័យបច្ចេកទេស នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស។ 

ពិធីសំណេះសំណាល​ និងភាក្សាការងារនេះ​ មានការអញ្ជើញចូលរួមពី​ ​ ឯកឧត្តមអគ្គនាយករង ឯកឧត្តមនាយក នៃនាយកដ្ឋាន ឯកឧត្តមនាយកវិទ្យាស្ថាន នាយការិយាល័យ និងបណ្តាកងឯកភាព​ ចំណុះក្រោមអគ្គនាយក​ដ្ឋានសម្ភារៈបច្ចេកទេស ក្នុងឱកាសដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ផ្តល់នូវទំនុកចិត្តតែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ជាអគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ។​ កម្មវិធីប្រារព្ធឡើង​ នាទី២៥ ខែ​កក្កដា ឆ្នាំ២០២៤​ នៅទីស្តីការក្រសួងការពារជាតិ​ ។

No comments:

Post a Comment

Pages